គណៈសង្ឃនាយករាជធានីភ្នំពេញ ជំរុញឲ្យគ្រប់វត្តអារាមទាំងអស់ ប្រារព្ធព្រះរាជពិធីរំលឹកខួប៦ឆ្នាំ នៃការសោយទីវង្គតព្រះបរមរតនកោដ
| ព័ត៌មានជាតិ
SHARE

នៅវត្តលង្កា នាថ្ងៃទី២៨ខែសីហានេះ ផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈលើកទី២៧ក្រោមអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សនព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមហសអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល, សម្តេចព្រះសក្យមុនីចរិយា បណ្ឌិតឈឹង ប៊ុនឈា។

ពិធីនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផល ការងារព្រះពុទ្ធសាសនាឆ្នាំ២០១៨ ដោយឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ ស្មារតីសង្ឃសន្និបាតរាជធានីភ្នំពេញឆ្នាំ២០១៨ទិសដៅការងារប្រចាំឆ្នាំ និងគោលការណ៍សំខាន់ៗផ្សេង ទៀត សំដៅពិនិត្យនិងរកឱ្យឃើញចំណុចសកម្ម និងចំណុចអសកម្មដើម្បីលើក ទិសដៅអនុវត្តឆ្នាំ២០១៩ ។

ទិសដៅការងារឆ្នាំ២០១៩ដូខាងក្រោម-ចំនួនវត្តសរុបទូទាំងរាជធានីភ្នំពេញ មានចំនួន១៤៩វត្ត ក្នុងនោះវត្តគណៈមហានិ កាយមាន១៤២វត្ត និងវត្តគណៈធម្ម យុត្តិកនិកាយមាន៧វត្ត។

-សាលាឆមានចំនួន ១៣ ទីតាំង ។

ព្រះសង្ឃទាំងពីរគណៈ; ចំនួន៣,៧៩៩ អង្គ- សាមណេ៤៧៨១អង្គ ក្នុងនោះ៖

- ចំនួនព្រះសង្ឃគណ: និកាយសរុប ៨៥១០ អង្គ ,ភិក្ខុ ៣,៧២៩អង្គ សាមណេ។

- ព្រះសង្ឃគណៈធម្មយុត្តិមាន ១០០ភិក្ខុ៣០អង្គ។

- គណៈកម្មការ និងអាចារ្យវត្ត មានចំនួន ១,៦៤៩នាក់។

- សីលវន្ត និងសីលវតី មានចំនួន ១,០៦០ នាក់។

- សិស្សនិស្សិតដែលស្នាក់តាមវត្តនានាក្នុងរាជធានីភ្នំពេញមានចំនួន៤៥០ នាក់។

សូមជម្រាប ព្រះបរមរតនកោដ បានសោយទិវង្គតកាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង ដោយព្រះរោគជរាពាធ៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation