សារពីពលរដ្ឋ ÷ សូមលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ជួយមើលបញ្ហាគំរបលូបាក់ផង ព្រោះវាបានបាក់ជាងកន្លះខែហើយ
| ព័ត៌មានជាតិ
SHARE

សារពីពលរដ្ឋ ÷ សូមលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ជួយមើលបញ្ហាគំរបលូបាក់ផង ព្រោះវាបានបាក់ជាងកន្លះខែហើយ មិនទាន់ឃើញមានការជួសជុលនោះទេ បច្ចុប្បន្នគំរបលូនេះបាក់ធ្វើអោយមានជាប្រហោងធំកណ្តាលផ្លូវតែម្តង ដែលវាអាចនឹងបង្កអោយមានគ្រោះដល់អ្នកធ្វើដំណើរចេញចូលម្តុំនោះជាពិសេសនៅពេលយប់តែម្តង។    

សូមបញ្ជាក់ថាទីតាំងដែលមានការបាក់គំរបលូកណ្តាលផ្លូវនេះគឺនៅផ្លូវលំភ្ជាប់ពីផ្លូវជាតិលេខ2 ដែលនៅជាប់រោងចក្រអគ្គីសនីទី2 ចាក់អង្រែ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation