វាំងថៃ បញ្ចេញរូបថតអ្នកម្នាង នៃព្រះមហាក្សត្រ បើកយន្តហោះ បាញ់កាំភ្លើង និងលោតឆ័ត្រយោង
| ព័ត៌មានអន្តរជាតិ
SHARE

ព្រះបរមរាជវាំងថៃ បានបង្ហាញរូបថតជាច្រើនសន្លឹក និងជីវប្រវិត្តដ៏កម្រ របស់អ្នកម្នាងមួយអង្គ នៃព្រះរាជាថៃ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ។

ការបង្ហាញនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ធ្វើឱ្យគាំងវែបសាយ របស់ព្រះបរមរាជវាំងគាំងទៀតផង។

រូបថតនោះមានជាង ៦០សន្លឹក និងជីវប្រវត្តិកម្រាស់ជាង ៤៦ទំព័ររបស់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី (Sineenat Wongvajirapakdi)។ អ្នកម្នាង មានព្រះជន្ម៣៤វស្សា បានចុះកាលបរិច្ឆេទ កាលពីសប្ដាហ៍មុនមកម្ល៉េះ តែទើបត្រូវបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ។ រូបថតទាំងនោះ បង្ហាញពីព្រះរាជសកម្មភាព របស់ទ្រង់កំពុងបាញ់កាំភ្លើង បើកយន្ដហោះចម្បាំង រួមទាំងរូបភាពត្រៀម លោតឆ័ត្រយោង។

តាមរូបភាព ព្រះអង្គ Maha Vajiralongkorn បានប្រទានគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi។ នេះចាត់ទុកថា អ្នកម្នាងជាស្ត្រីថៃដំបូងគេបំផុត ដែលទទួលបានគោរមងារជាន់ខ្ពស់បែបនេះ នៅក្នុងរយៈពេលជិតមួយសតវត្សរ៍កន្លងមក។

អ្នកម្នាង Sineenat Wongvajirapakdi បានទទួលគោរមងារ Chao Khun Phra កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីត្រូវបានតែងតាំងជាព្រះមហេសីរបស់ ព្រះអង្គ Maha Vajiralongkorn។ ដោយឡែក អគ្គមហេសី របស់ព្រះមហាក្សត្រថៃ បច្ចុប្បន្នមានព្រះនាមថា សុធីតា (Suthida Bajrasudhabimalalakshana)៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation