ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ១០ នឹងសាងសង់ ស្ពានឆាយលូកឡើងវិញ
| ព័ត៌មានជាតិ
SHARE

អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមដោះស្រាយបញ្ហាជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវលេខជាតិ១០ ដែលបើកឡានដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម។

លោក ហេង សុភាណា អភិបាលនៃគណ:អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមដោះស្រាយបញ្ហាជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវលេខជាតិ១០ ដែលបើកឡាន ដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ។ 

ជាលទ្ធផលបានព្រមព្រៀងគ្នាដូចខាងក្រោម៖

-តម្រូវឱ្យក្រុមហ៊ុនធ្វើផ្លូវវាង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងជួសជុលស្ពានដែលបានខូចខាត ។

-ក្រុមហ៊ុនត្រូវស្ទូចឡានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរសោមសិនចាំជួសជុលស្ពាន និងផ្លូវវាងរួចរាល់ទើបប្រគល់ឡានវិញ ។

-អាជ្ញាធរឃុំ និងអាជ្ញាធរប៉ុស្ដិ៍រដ្ឋបាលឃុំត្រូវត្រួតពិនិត្យការងារធ្វើស្ពាន និងផ្លូវវាងរបស់ក្រុមហ៊ុន ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation