កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនៅថ្ងៃសុក្រនឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួននិងគម្រោងវិនិយោគអគ្គីសនីធំៗចំនួន២
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នៅថ្ងៃសុក្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ វេលាម៉ោង ៨: ៣០ នាទីព្រឹក គណៈរដ្ឋមន្រ្តី និងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមការបញ្ជាក់របស់ ឯកឧត្តមផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី ឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នឹងពិភាក្សាលើរបៀបវារៈចំនួន ៥ រួមមាន៖
១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច ”គ” នៃផ្នែកទី៣ ជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នំា១៩៩៧។
២. សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
៣. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជា ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧។
៤. គម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ និងគម្រោងវិនិយោគសាងសងរោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺ។
៥.បញ្ហាផ្សេងៗ ទីកន្លែង ទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្ដិភាព)។

សូមជំរាបថា នៅថ្ងៃរសៀលដដែលនោះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ញើញជាអធីបតីភាពក្នុងពិធីបើកព្រឹត្តការណ៏កីឡាជាតិលើកទី ២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ អោម​ ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation