ក្រសួងដែនដី ផ្សព្វផ្សាយវិធានការចំពោះក្រុមហ៊ុនសំណង់ ដែលមិនអនុវត្តតាមបទដ្ឋានបច្ចេកទេស
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំផ្សព្វផ្សាយ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅក្នុងខេត្តព្រះសីហនុ នេះធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០១៩ ដោយ មានការចូលរួមពីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី រូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនដែលប្រកបអាជីវកម្ម ក្នុងវិស័យសំណង់ នៅក្នុងខេត្ត ដើម្បីចូលរួមស្ដាប់កិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ចនិងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក៏ដូចជាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធលូ ប្រឡាយ រំដោះទឹក អាងប្រព្រឹត្តិកម្ម នឹង ទប់ស្កាត់បញ្ហា ការសាងសង់សំណង់ អត់ច្បាប់ ខ្វះស្តង់ដារបច្ចេកទេស ដែលធ្វើឱ្យរាំងស្ទះក្នុងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់ សម្រាប់បងប្អូនដែលប្រកបអាជីវកម្មលើការងារសំណង់ ដែលកំពុងមានការសាងសង់នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ដើម្បីផ្ដោតសំខាន់ ពាក់ព័ន្ធនឹង អាងប្រព្រឹត្តិកម្មទឹក នឹងបញ្ហាសំណង់ ដែលកន្លងមក-ក្រុង នៃខេត្ត ព្រះសីហនុ កំពុងមានការជួបប្រទះ និងផលប៉ះពាល់ផ្សេងៗ ដែលបានសាងសង់ខុសស្តង់ដារ​បច្ចេកទេស​ បន្ទាប់ពីពួកគាត់បានជួលដីពីម្ចាស់ដីដែលធ្វើការសាងសង់ និង ជួសជុល។

ដូចនេះដើម្បីគ្រប់គ្រងទប់ស្កាត់ ទឹកកខ្វក់ និងសំណង់គ្មានស្តង់ដារបច្ចេកទេសសាងសង់គ្មានច្បាប់ និងឯកសារច្បាស់លាស់ បង្កផលប៉ះពាល់ បរិស្ថាន ក៏ដូចជា ប្រព័ន្ធ​លូ​ ប្រឡាយ និង ជៀសវាងការបង្ហូរ ទឹកកខ្វក់ ហូរ​ចូល​ទៅក្នុងសមុទ្រ ធ្វើឲ្យបាត់សោភណភាពឆ្នេរនិងបរិស្ថានមិនស្អាត ប៉ះពាល់ទៅដល់ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិមកលេងកម្សាន្តខេត្តទេសចរណ៍មួយនេះផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ឡៅ​ ទិព្វសីហា​ រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ សំណង់​ បានសំណូមពរដល់ បងប្អូនម្ចាស់ សំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់ ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ ការសាងសង់​ អាគារ​ធំៗ​ក្នុងខេត្តព្រះសីហនុ​ ហើយកម្មវិធី កិច្ចប្រជុំ​នេះ​នឹងបន្តជួបគ្នារាល់ ៣ខែម្ដង ជាកំណត់- បង្កើតឲ្យមានកម្មវិធីសំណួរចម្លើយ រវាង​មន្ត្រី​ នៃ​មន្ទីរ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ខេត្ត​ព្រះសីហនុ​ ដើម្បី​​លើកយករាល់បញ្ហាផ្សេងៗមកដោះស្រាយជារួម និងការស្នើសុំឲ្យម្ចាស់សំណង់សាងសង់ ទាំងអស់ត្រូវ សហការជាមួយនឹងមន្ទីរពាក់ព័ន្ធដូចជា មន្ទីរ​ដែនដី​ជាដើម។

និងបង្កើនការយកចិត្តទុកដាក់ជាមួយបងប្អូនកម្មករកុំឲ្យមានបញ្ហាកើតមានឡើង ជាបន្តទៀត ដូចជា​គ្រោះថ្នាក់​ក្នុង​ម៉ោងការងារ​។​ ក្នុងនោះឯកឧត្តមបានបញ្ជាក់បន្ថែមថា ប្រសិនបើម្ចាស់ការដ្ឋានសំណង់ដែលមានបញ្ហាត្រូវតែទាក់ទងមកមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ ដើម្បីទទួលព័ត៌មានឬដោះស្រាយបញ្ហាវិវាទ ផ្សេងៗ ក្នុងការដ្ឋានសំណង់ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ផងដែរ៕ ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation