ប្រវត្តិពិធីបុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់ របស់ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ពិធីបុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់ របស់ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ ដែលរស់នៅប្រទេសកម្ពុជា រៀបចំជាទម្លាប់ប្រចាំឆ្នាំ នៅលើកំពូលភ្នំព្រះរាជទ្រព្យ ត្រូវបានចាត់ទុកថា មានលក្ខណៈដូចជនជាតិខ្មែរ។


ពិធីបុណ្យម៉ៅឡត់ព្រះអ៊ីម៉ាំសាន់ របស់ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់ (ចាមបុរាណ) តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅលើកំពូលភ្នំព្រះរាជទ្រព្យ។នៅឆ្នាំ២០១៩នេះ ការរៀបចំពិធីបុណ្យ មានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រី្កក្រសួងធម្មការ និងសាសនា និងមានតំណាងមកពីក្រសួងព្រះបរមរាជវាំង ព្រមទាំងមាន អ្នកចូលរួមប្រមាណ១ ម៉ឺននាក់។


ជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់កម្ពុជា ជាជនជាតិចាមដើម ចាមបានី ដែលបានរស់នៅកម្ពុជាតាំងពីសម័យលង្វែក ហើយមាននៅ តាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកណ្ដាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ អ៊ីម៉ាំសាន់ ជាមនុស្សដែលបាន ធ្វើធុដុង្គរុក្ខមូល និងបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកធម៌ និងបានក្លាយជាបុគ្គលដ៏អស្ចារ្យនៃជនជាតិចាមក្នុងសម័យឧដុង្គ។ ពិធីបុណ្យម៉ៅឡត់ មានរយៈពេលពេញ ១ថ្ងៃ ដោយចាប់ផ្ដើមសូត្រធម៌ចាប់ពីម៉ោង៨ព្រឹក និងមានការរៀបចំដង្ហែនំជាច្រើនប្រភេទ តាមបែបបទនៃជនជាតិចាម និងមានកម្មវិធីផ្សេងៗជាច្រើនទៀត។


ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំសាសនាអ៊ិស្លាមក្រុមកនអ៊ីមុំាសាន់ បានមានប្រសាសន៍ថា ការប្រារព្ធពិធីបុណ្យនេះ គឺមានគោល បំណងរំលឹកនូវព្រះករុណាទិគុណ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រខ្មែរ ដែលបានរាជានុញ្ញាតឱ្យជនជាតិចាមរស់នៅក្នុង ប្រទេសកម្ពុជា និងបានប្រទានភ្នំព្រះរាជទ្រព្យមួយកន្លែងត្រង់ទិសអាគ្នេយ៍ជិតវិហារព្រះបរិនិពាន្វ ឱ្យព្រះអ៊ីម៉ាំសាន់សំណាក់ធម៌ និងរាជានុញ្ញាតឱ្យសាសនិកអ៊ិស្លាមក្រុមកនអ៊ីម៉ាំសាន់សង់ព្រះវិហារមួយសម្រាប់ប្រារព្ធពិធីបុណ្យម៉ៅ ឡត់។ និងជាការតបស្នង នូវគុណូបការចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែនមាន គុណបំណាច់យ៉ាងធំធេងចំពោះជនជាតិចាម។


បុណ្យម៉ៅឡត់ ជាការរំលឹកគុណព្រះអ៊ីម៉ាំសាន់ ជាព្រះបរមគ្រូដែលលោកបានអប់រំទូន្មានប្រៀនប្រដៅ និងដឹកនាំសាសនិក  អ៊ិស្លាមក្រុមកនអ៊ីម៉ាំសាន់ ឲ្យយល់ពីតម្លៃទំនៀមទម្លាប់ប្រពៃណីវប្បធម៌អក្សរសាស្រ្តសាសនារបស់ ចាម្ប៍បានីនិងជួយថែរក្សា វប្បធម៌ខ្លួនឱ្យគង់វង្ស និងចេះរស់ជាមួយគ្នាក្នុងសេចក្ដីថ្លៃថ្នូរ និងរឹតចំណងមិត្តភាព បង្កើតនូវភាពស្និទ្ធស្នាលពីថ្នាក់ដឹកនាំ និងប្រជារាស្រ្ត។ ចេះសាមគ្គីគ្នា រវាងសាសនិកអ៊ិស្លាម ជាមួយនឹងសាសនិកសាសនាដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។


ប្រវតិ្តជនជាតិចាមក្រុមកនអ៊ីម៉ាំសាន់កម្ពុជា មានលក្ខណៈសាមញ្ញដូចជនជាតិខ្មែរដែរ ពុំមានការឃ្លុំមុខមាត់ទេ។ រចនាបថ ក្នុងការកសាងផ្ទះសម្បែង ព្រះវិហារមានលក្ខណៈដូចគ្នា។ ចំណែកឯជីវភាពរស់នៅគឺទាប និងមធ្យមដោយប្រកបរបរធ្វើស្រែចម្ការ លក់ដូរបន្តិចបន្តួច និងនេសាទដែរ។ សរុបសេចក្តីមកទាំងផ្លូវលោក និងផ្លូវធម៌មានលក្ខណៈប្រហាក់ប្រហែលនឹងបងប្អូនខ្មែ៕ ដោយ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation