ផ្នែកជាច្រើនក្នុងប្រទេសបូស្នីត្រូវបានដាក់ក្នុងគ្រាអាសន្នបន្ទាប់ពីរងគ្រោះដោយទឹកជំនន់
| ព័ត៌មានអន្តរជាតិ
SHARE

សីតុណ្ហភាពឡើងខ្ពស់ភ្លាមៗនិងភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យមានការខូចខាតយ៉ាងដំណំនៅក្នុងផ្នែកជាច្រើនក្នុងប្រទេសបូស្នីដោយតំបន់ប្រជាពលរដ្ឋនៅជាច្រើនរួមនិងផ្លូវថ្នល់ត្រូវបានជន់លិចហើយស្ពានជាច្រើនត្រូវបានបំផ្លាញ។

នៅក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ សីតុណ្ហភាពបានឡើងពីសូន្យអង្សាទៅ១៥អង្សាសេដែលនេះបានធ្វើឲ្យព្រិលរលាយយ៉ាងរហ័សហើយបង្កើតឲ្យមានទឹកជំនន់នៅក្នុងភាគកណ្ដាលនៃប្រទេសបូស្នី។

ដោយរួមផ្សំជាមួយភ្លៀងធ្លាក់ខ្លាំងផង ទឹកស្ទឹងតូចៗបានហូរឡើងផុតច្រាំងហើយជន់លិចលំនៅដ្ឋានប្រហែល១០០កន្លែងនៅក្នុងភូមិជាច្រើនជុំវិញទីក្រុងហ្សេនីកា (Zenica)។

សេវាជួយសង្គ្រោះរបស់ប្រទេសបូស្នីបានប្រកាសអាសន្ននៅក្នុងតំបន់ភាគកណ្ដាលប្រទេសបូស្នីព្រមទាំងបានជម្លៀសមនុស្សចាស់រាប់រយនាក់ចេញពីលំនៅដ្ឋានរបស់ពួកគេ។

ការរអិលបាក់ដីត្រូវបានគេរាយការណ៍មកថាបានកើតឡើងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសផងដែរប៉ុន្តែមិនមានការរាយការណ៍ពីករណីបាត់បង់ជីវិតឬរងរបួសទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation