ប៉ូលិសផ្ទុះអាវុធគំរាមបាតុករក្នុងការតវ៉ាដោយហិង្សានៅហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

មន្រ្តីប៉ូលិសហុងកុង បានបាញ់ព្រមាន ទៅលើអ្នកតវ៉ា បន្ទាប់ពីពួកគេមិនព្រមបញ្ឈប់ការតវ៉ា។

ក្រុមអ្នកតវ៉ា បានហៅប៉ូលិសថា ជាក្រុមក្មេងទំនើង ខណៈដែលប៉ូលិស បានដេញតាមពួកគេ កាលពីយប់ថ្ងៃអាទិត្យ ក្រោយការប្រឈមមុខដាក់គ្នា។

វិទ្យុ RTHK បាននិយាយថាអ្នកយកព័ត៌មានម្នាក់ ក្នុងចំណោមអ្នកយកព័ត៌មានរបស់ខ្លួន បានឃើញមន្រ្តីឯកសណ្ឋានម្នាក់បានបាញ់ទៅលើមេឃ។

ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបោសសំអាតក្រុមបាតុករមួយក្រុមធំ ដែលបានកាន់កាប់ផ្លូវមួយ នៅក្នុងស្រុក Tsuen Wan ។

អ្នកខ្លះនៅតែស្ថិតក្នុងតំបន់នោះ បន្ទាប់ពីប្រតិបត្តិការបោសសម្អាត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation