ក្មេងរើសអេតចាយ៤នាក់ នឹងបានចូលរៀនបន្ទាប់ពីថ្នាក់ដឹកនាំខេត្តជួយទំនុកបម្រុងទាំងការចំណាយលើការរៀនសូត្រ និងជីវភាពគ្រួសារ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បានចុះពិនិត្យដល់ផ្ទះក្មួយៗដែលបោះបង់ការសិក្សាហើយនាំគ្នាដើររើសអេតចាយដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានទីតាំងនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនគ្រួសារពួកគេផងដែរ ។

បន្ទាប់ពីសាកសួរដោយផ្ទាល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវបានធានារ៉ាប់រងលើការចំណាយចាយវាយ ឲ្យក្មួយៗចូលរៀនវិញ ព្រមទាំងឧបត្ថម្ភអង្ករ ៥០គីឡូក្រាម ក្នុង០១ខែដល់គ្រួសារក្មួយៗ និងយកម្តាយកដែលឈឺរ៉ាំរ៉ៃ និងជីដូនទៅព្យាបាល ទិញរទេះរុញ ០១គ្រឿងជូនដល់ជីដូនដើរមិនរួចថែមទៀតផង ។


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានសំណេះសំណាលជាមួយបងប្អូននៅទីនោះ ដោយផ្តល់ថវិកាដល់ពូមីងតាយាយ និងកុមារាកុមារី ពោរពេញដោយស្នាមញញឹម និងបេះដូងមនុស្សធម៌ដ៏សែនកក់ក្តៅ ។


ក្មេងៗរើសអេតចាយទាំង៣នាក់នេះមាន ឈ្មោះអ៊ុក ណារឿន ភេទប្រុស អាយុ១៥ឆ្នាំ, អ៊ុក ណារ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ, អ៊ុក ណារីន ភេទស្រី អាយុ១១ឆ្នាំ និងអ៊ុក ណាធីន ភេទស្រី អាយុ៩ឆ្នាំ។ មានឪពុកឈ្មោះ អុឹម បញ្ញា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ កែវ សាវ៉ាត អាយុ៣៣ឆ្នាំ កំពុងមានជំងឺ និងមានជីតា ឈ្មោះ មិញ ចាន់ណា អាយុ៤១ឆ្នាំ និងជីដូនឈ្មោះ ហ៊ាង រ៉ា អាយុ៥៤ឆ្នាំ ពិការជើង។


ក្រុមគ្រួសារពួកគេមានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង តែបានផ្លាស់លំនៅមករស់នៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយជួលដីគេធ្វើរោងស្នាក់នៅប្រកបរបររើសអេតចាយ ក្នុងមួយសប្តាហ៍រកប្រាក់ចំណូលបានមិនលើសពី១០ម៉ឺនរៀលនោះទេ ខណៈចំណូលនេះមិនគ្រប់គ្រាន់លើការចំណាយប្រចាំថ្ងៃឡើយ ហេតុនេះហើយបានជាកូនៗរបស់ពួកគាត់ត្រូវបង្ខំចិត្តឈប់រៀនមករើសអេតចាយដូច្នេះ៕ ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation