អគ្គិភ័យឆាបឆេះសិប្បកម្ម​ផលិត​ពូកនៅខណ្ឌមានជ័យគិតជាទឹកប្រាក់ជាង៣លានដុល្លារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈ​ភ្លើង​ឆេះ​សិប្បកម្ម​ផលិត​ពូក​កាលពី​រសៀល​ថ្ងៃទី​២៣​សីហា​រហូតដល់​ម៉ោង​៥​ទាបភ្លឺ​ចូល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បានសម្រេច​ហើយ​។​តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់​សមត្ថកិច្ច​បាន​ផ្តួលរំលំ​អគារ​នោះ​តែម្តង​ព្រោះ​ខ្លាច​រលំ​បាក់ស្រុត​មកលើ​ផ្ទះ​ពលរដ្ឋ​ជិតខាង​។​ភ្លើង​ឆេះ​នេះ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី បើកគិតជាទឹកប្រាក់ជាង៣លានដុល្លារ។


​សម្ភារ​ដែល​នៅ​ខាងក្នុង​សិប្បកម្ម​ដ៏​ធំ​នោះ​រួមទាំង​អគារ​ស្នាក់នៅ​និង​អគារ​ស្តុក​ពូក​ពេញ​ត្រូវបាន​ភ្លើង​លេប​ត្របាក់​អគារ​ទាំងមូល​ធ្វើឱ្យ​ប្រេះស្រាំ​គ្រប់កន្លែង​ប្រឈម​នឹង​ការបាក់​ស្រុត​។​ទោះបីជា​ក្រុម​ពន្លត់​អគ្គិភ័យ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​​ប្រឹងប្រែង​ពន្លត់​យ៉ាងណា​ និង​ប្រើប្រាស់​ឡានទឹក​គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​។​ចំពោះ​ទំហំ​នៃ​ការ​ខូ​ត​ខាត បើ​គិត​ជា​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​


​នាឱកាសនោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់គីម​ជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ស​ថេត​ស្នងការ​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​រាជធានី​និង​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ចុះមក​ពិនិត្យមើល​ទីតាំង​កន្លែង​ដែល​ឆេះ​នេះ​។ ដើម្បី​វាយកម្ទេច​ចោល​នូវ​អគារ ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​។


​ការ​វាយកម្ទេច​នេះ​បន្ទាប់ពី​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ដឹកនាំ​ក្រុមការងារ​ និង​វិស្វករ​ជំនាញ​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នានា​ជុំវិញ​បញ្ហា​ឆាបឆេះ​អគារ​ផលិត​ពូក​នេះ​ផងដែរ​។​មកដល់​រសៀល​ថ្ងៃ​ម្សិលមិញ​អគារ​កម្ពស់​៤​ជាន់​ដែល​រង​ផលប៉ះពាល់​ពី​អគ្គិភ័យ​ដ៏​ធំ​នេះ​ត្រូវបាន​វាយកម្ទេច​បានសម្រេច​ដោ​យ​ជោគជ័យ​ និង​មិនមាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ​។​


​តាម​របាយការណ៍​បានឱ្យដឹងថា​ម្ចាស់​ឈ្មោះ​កាន់​ ចន្ថា​ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំមាន​មុខរបរ​ម្ចាស់​សិប្បកម្ម​,​សំណង់​សង់​ពី​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ​កម្ពស់​៤​ជាន់​។​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ការ ឆាបឆេះ​នេះ បណ្តាលឱ្យ​ខូចខាត​ឧបករណ៍ សម្ភារ បម្រើឱ្យ​ការ ផលិត ពូក​មានដូចជា ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​,​ឆេះ​ម៉ាស៊ីន​កាត់​ពូក​ចំនួន​៧​គ្រឿង​,​ឆេះ​ម៉ាស៊ីន​ជាក់​ពូក​ចំនួន​១​គ្រឿង​។


ចំពោះតម្លៃសម្ភារខូចាខាតគិតជាប្រាក់រួមមាន:១.អគារ៣ខ្នង តម្លៃ២លានដុល្លារ ២.ស្តុកទំនិញ តម្លៃ ៤០ម៉ឺនដុល្លារ ៣.ស្តុកវត្ថុធាតុដើម តម្លៃ៣៥ម៉ឺនដុល្លារ ៤.ម៉ាសុីនសរុប តម្លៃ៦០ម៉ឺនដុល្លារ សរុបទឹកប្រាក់៣លាន៣សែន៥ម៉ឺនដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation