ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជំរុញឲ្យមន្ត្រីក្រុមការងារទាំងអស់បង្កើនប្រសិទ្ធភាពចូលរួមតាមដាន និង ដោះស្រាយបញ្ហារបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រ ធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំង ជំរុញឲ្យមន្ត្រីក្រុមការងារទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមតាមដាន និង ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមប្រធានក្រុមការងារ បានមាន ប្រសាសន៍ ជំរុញបែបនេះ នៅក្នុងកិច្ច ត្រួតពិនិត្យការងារនិងដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តមអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ ថា មន្ត្រីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់ រាល់បញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រោះថា ការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និង ការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាកិច្ចការមួយដែលមានសារៈសំខាន់បំផុត សម្រាប់មន្ត្រីទាំងអស់ដែលជាក្រុម ការងារថ្នាក់ជាតិ។

ឯកឧត្តមបានបន្តថា រាល់បញ្ហារបស់ប្រ ជាពលរដ្ឋ ត្រូវតែស្រាយបំភ្លឺពីហេតុផលតាមជំនាញនីមួយៗ ដោយមានមូល ដ្ឋានច្បាស់លាស់ ចំពោះសំណូមពរ ត្រូវរួមគ្នាដោះស្រាយតាមស្ថានភាពជាក់ស្តែង ដូចជាការផ្តល់សេវាធារណៈ ដែលមានសេ វាតម្រូវការ និង សេវាសំណូមពរ។

ឯកឧត្តមអ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ដោយលើកទៀតថា ក្រុមការងារថ្នាក់ជាតិអាចជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញឲ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ ស្របតាមតួនាទី ភារកិច្ច និង ការទទួលខុសត្រូវ ដែលបានកំណត់។ ហើយក្នុងករណីមានបញ្ហា ប្រ ឈមដែលមិនអាចដោះស្រាយបានក្រុម ការងារថ្នាក់ជាតិ ត្រូវជំរុញឲ្យក្រសួងស្ថា ប័នពាក់ព័ន្ធទាំងនោះធ្វើការដោះស្រាយនិង ធ្វើការតាមដានត្រួតពិនិត្យអំពីលទ្ធ ផល ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។

ចំពោះការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ត្រូវផ្ដោតលើការយកចិត្តទុក ដាក់ អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្ដីកង្វល់ សំ ណូមពរ និង សំណើរបស់គាត់ ព្រមទាំងយកចិត្តទុកដាក់ ជំរុញការដោះស្រាយនូវរាល់បញ្ហាសំណូមពរ និង សំណើទាំង នោះ ដោយផ្អែកលើច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានា។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមអ៊ុក រ៉ាប៊ុន បានផ្តល់ជូននូវឯកសណ្ឋានចំនួន ២៤កំប្លេ និង វិទ្យុទាក់ទងចំនួន១២គ្រឿង ដល់ប្រជាការពារភូមិអណ្តូងឫស្សីនិងភូមិ ត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ផងដែរ៕ ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation