ព័ត៌មានជាតិ

ក្រសួងការពារជាតិ ៖ លំហាត់​បាញ់គ្រាប់ពិតហនុមាន​មាស២០១៨ធ្វើឡើងរយៈពេល១០ថ្ងៃ​ គឺចាប់ពីថ្ងៃទី ២០ ដល់​ ៣០ ឧសភា​

image

(ភ្នំពេញ) ៖ ក្រសួងការពារជាតិបានប្រកាសជាផ្លូវការនូវការរៀបចំលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ដែលមានឈ្មោះថា «ហនុមានមាសឆ្នាំ២០១៨» បាននឹងកំពុងប្រព្រត្តឹទៅចាប់តាំងពីថ្ងៃទី ២០ ឧសភា រហូតដល់​ ថ្ងៃទី ៣០ ឧសភា ដែលសមយុទ្ឋនេះនឹងធ្វើឡើងនៅទីតាំងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដោយមានកម្លាំងកងទ័ពមកពីកងយោធពលខេមរភូមិន្ទ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលcnc ទើបទទួលបាន។

បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺននៃកងយោធពលខេមរភូមិន្ទ នាពេលថ្មីៗនេះបានអោយដឹងថា សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នំា២០១៨» នេះ ក្រុមការងារបានធ្វើធំដោយមានវុធប្រភេទBM21ចំនួន២០គ្រឿង និងអាវុធអូសសណ្តោង២២គ្រឿងគឺមានប្រភេទ១៥០មីលីម៉ែត្រ, ១២០មីលី ម៉ែត្រ, និង១២២D30Aជាដើម។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់និងជុំវិញតំបន់ដែលត្រូវរៀបចំលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ចៀសវាងការចេញចូលក្នុងតំបន់ខាងលើដើម្បីជៀសវាងនូវការកើតមាននូវគ្រោះថ្នាក់ដោយប្រការណាមួយ៕