អាមេរិកអំពាវនាវឲ្យកូឡុំប៊ីនិងតំបន់អាមេរិកកណ្ដាលជួយទប់ស្កាត់ចំណាកស្រុក
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលសហរដ្ឋអាមេរិក អំពាវនាវដល់អាជ្ញាធរនៅអាមេរិកកណ្តាល និងកូឡុំប៊ី ដើម្បីជួយទប់ស្កាត់ ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់សហរដ្ឋអាមេរិក។

បណ្តាញ នៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់នេះ បានពង្រីកពីបណ្តាប្រទេសនានា ដើម្បីឲ្យមានឱកាសចូលទៅទឹកដីអាមេរិក។ ជាវិធានការកាន់តែខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាល Trump បានស្វះស្វែង ដើម្បីដាក់បញ្ចូលកិច្ចការនេះ ទៅកាន់ភាគីជាប់ពាក់ព័ន្ធ ក្នុងគោលបំណង់ទប់ស្កាត់ ការហូរចូលជនចំណាកស្រុក។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉ាណាម៉ា រដ្ឋលេខាធិការស្តីទី នៃសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក លោក Kevin McAleenan បានបញ្ជាក់ថា ការធ្វើចំណាកស្រុក មកពីអាមេរិកកណ្តាល និងកូឡុំប៊ី ជាការផ្លាស់ប្តូរជនចំណាកស្រុក ទៅភាគខាងជើង គឺជាបញ្ហាប្រឈមក្នុងតំបន់។

មនុស្សក្រីក្ររាប់ម៉ឺននាក់ មកពីតំបន់អាមេរិកកណ្តាល បានចាកចេញពីផ្ទះរបស់ពួកគេ ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកអនាគតល្អប្រសើរ នៅអាមេរិក។ ការចាកចេញនេះ បានធ្វើឱ្យប្រធានាធិបតីអាមេរិក ដូណាល់ត្រាំខឹង និងបានបង្កភាពតានតឹង រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។

ជនចំណាកស្រុកជាច្រើននាក់ទៀត មកពីអាហ្វ្រិក អាស៊ី និងប្រទេសលោកខាងលិច បានឆ្លងកាត់អេក្វាឌ័រកូឡុំប៊ី ឬប្រេស៊ីល មុនពេលឆ្ពោះទៅកាន់ព្រំដែន សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាណាម៉ា ដែលនៅក្នុងតំបន់ អាមេរិកខាងត្បូង។

ដោយកត់សម្គាល់ថា ក្រុមឧក្រិដ្ឋជន ដែលលើកទឺកចិត្ត ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែន។ ពួកគេបានជំរុញឱ្យកូឡុំប៊ី និងប៉ាណាម៉ា ជួយឲ្យអ្នកចំណាកស្រុក បានទៅដល់សហរដ្ឋអាមេរិក។


ការទប់ស្កាត់ សកម្មភាពធ្វើអន្តោប្រវេសន៍ខុសច្បាប់ គឺជាការសន្យាមួយ ដែលបានចុះហត្ថលេខា ពីលោក Trump។ បញ្ហានេះ កំពុងត្រូវបានបង្កើតឡើង ដើម្បីក្លាយជាប្រធានបទដ៏សំខាន់មួយ នៃការប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២០៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation