ធនាគារជាតិ ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ៥ចំណុច ដើម្បីស្ថិរភាពថ្លៃ និងចីរភាព
| ព័ត៌មានជាតិ
SHARE

ធនាគារជាតិ បានបើកកិច្ចប្រជុំគណៈកម្មាធិការ គោនយោបាយរូបិយវត្ថុលើកទី៤៨ ក្រោមការចូលរួមពីឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោនយោបាយរូបិយវត្ថុ។

ជាលទ្ឋផល ធនាគារជាតិ ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ៥ចំណុច ដើម្បីរក្សាបាននូវស្ថិរភាពថ្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គោលនយោបាយរូបិយវត្ថុ៥ចំណុចនោះរួមមាន៖

១៖ បន្ដរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដោយប្រកាន់យករបបអត្រាប្ដូរប្រាក់ដែលមានស្ថិរភាព តាមរយៈការធ្វើអន្ដរាគមន៍ផ្អែកលើការប្រែប្រួលនៃទីផ្សារ។
២៖ បន្ដរក្សាការផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល សម្រាប់បំពេញតម្រូវការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
៣៖ ដាក់ឲ្យអនុវត្តឧបករណ៍ផ្ដល់សន្ននីយភាពរយៈពេលខ្លី (MLF) នៅត្រីមាសទិ៤ ឆ្នាំ២០១៩។
៤៖ បន្ដលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់ និងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងសង្គម។
៥៖ ពង្រឹងការអនុវត្តប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី ការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោច១០%ជាប្រាក់រៀល នៅដំណាច់ឆ្នាំ២០១៩នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation