រថយន្ត​ក្រុង​ទំនើប​ជា​ជំនួយ​​របស់​ជប៉ុននឹងមកដល់កម្ពុជាជាជំហានដំបូង ៨០គ្រឿងក្នុងខែមិថុនាខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ រដ្ឋាភិបាល​ជប៉ុន បាន​សន្យា​ផ្ដល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។ ក្នុង​នោះ​ ជំហ៊ាន​ទី១ រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​បើ​តាម​ប្រភព​ពី Asean Infrastructure Post។

រថយន្ត​ក្រុង​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ទាំង​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ម៉ាស៊ីន​ត្រជាក់ អេក្រង់ LED សម្រាប់​បង្ហាញ​ជើង​រថយន្ត​ក្រុង មាន​ទូរទស្សន៍​នៅ​ក្នុង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព និង​ទីតាំង​រថយន្ត​ក្រុង។

ដោយ​ឡែក​បើ​តាម​ការ​បញ្ជាក់ របស់​លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាពេលកន្លង​មក​បាន​ឲ្យដឹង​ថា​ ការ​សន្យា​របស់​ជប៉ុន ក្នុងការ​ផ្តល់​រថយន្ត​ក្រុង​នេះ គឺ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បាន​សិក្សា និង​ចរចា​ជាមួយ​ភាគី​ជប៉ុន អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ថា ជំនួយ​របស់​ជប៉ុន​នេះ គឺ​ដើម្បី​ពង្រីក​សេវា​រថយន្ត​ក្រុង នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧ ចិន​ក៏​បាន​ផ្ដល់​ជំនួយ​រថយន្ត​ក្រុង​ស៊េរី​ទំនើប​ចំនួន​១០០​គ្រឿង​ដែរ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នា​បច្ចុប្បន្ន​នេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation