អតីត​និស្សិត Fulbright, USA ចែករំលែកអំពីតួអង្គនយោបាយរបស់សហរដ្ឋអាមេរិកអាមេរិក​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​៖ប្រភពពីអតីតនិស្សិត Fulbright, USA បានបញ្ជាក់ឲ្យដឹង​នាថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩នេះថា
តួអង្គ​សំខាន់ៗ​ក្នុងការ​កាច់ចង្កូត​កិច្ចការ​នយោបាយ​នៅអាមេរិក រួមមាន​៖
១- ប្រធានាធិបតី និង​សេត​វិមាន
២- ព្រឹទ្ធសភា និង​ក្រុម​អ្នកនយោបាយ ៣- ក្រសួងការបរទេស
៤-​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និង​ក្រុម យោធា
៥- តុលាការ ​និង​ផ្នែក​អនុវត្ត​ច្បាប់ និង
៦- ប្រព័ន្ធ​ស៊ុំ​គ្រ​លំ​។​
​ទី​១- រឿង​ចម្លែក​របស់ អាមេរិក ក្នុង​រជ្ជកាល លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៖ ដូ​ណា​ល់ ត្រាំ មាន​ផ្នត់គំនិត​ជា​អ្នកជំនួញ ដែល​គិត​លើ​ចំណេញ​មក​ខ្លួន គឺ​ផល​មក​ជាតិ​ខ្លួន​មុនគេ​បង្អស់​។ គេ​បាន​រិះគន់ថា លោក​ត្រាំ និយាយ​ឆ្កួតៗ មិន​សមជា​ប្រធានាធិបតី​។ សូម្បី​ឯកអគ្គរដ្ឋទូត​អាមេរិក​ខ្លះ ពេលនោះ​បាន​យល់​ខុស រហូត​ត្រៀម​លើក​រូបថត លោកស្រី Hilary Clinton ថា​ឈ្នះ ក៏ប៉ុន្តែ ទីបំផុត​គឺ​លោក ដូ​ណា​ល់ ត្រាំ ជា​អ្នក​ជាប់ឆ្នោត​។ នៅពេល​ជាប់ឆ្នោត លោក ត្រាំ ប្រកាស​ចេញ​នូវ​សារ​គួរ​ឲ្យ​កត់សំគាល់​៣​យ៉ាង​៖
ទី១-- បញ្ចប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ដែល អាមេរិកធ្លាប់ធ្វើ​ពី​ដើម​មក ដោយ​ងាក​មក​គោរព​ឯករាជ្យ អធិបតេយ្យ​ជាតិ ទៅវិញទៅមក​។
ទី២-- ចង់ឃើញ​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ និង​ឈប់​ធ្វើជា​ប៉ូលីស​អន្តរជាតិ​។


ទី៣-- ប្តូរ​ពី​ធ្វើសង្គ្រាម​ដោយ​អាវុធ មក​ធ្វើសង្គ្រាម​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​វិញ​ម្តង​។
ទី៤-- ប៉ូល​ប្រឈម​នយោបាយ​របស់​អាមេរិក​បច្ចុប្បន្ន​គឺ ចិន រុស្ស៊ី​ និងអ៊ឺរ៉ុប ដែលជាសត្រូវចាស់ និងជាមិត្តថ្មីរបស់អាមេរិក។ ខណៈ​ការបោះឆ្នោត​មុននេះ ក្នុង​អាណត្តិ​បោះឆ្នោត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គេ​ចោទថា រុស្ស៊ី ជ្រៀតជ្រែក ឥឡូវនេះ ប្រទេស​ចិន នឹងធ្វើ​ការងារ​យ៉ាងច្រើន​ដើម្បី​ពង្រីក​ឥទ្ធិពល​លើ​ការបោះឆ្នោត​នៅអាមេរិក ឆ្នាំ​២០២០​។
ទី២-
១- ការដណ្តើម​គ្នា​កាច់ចង្កូត​នយោបាយ​នៅ​អាមេរិក​៖ ១- CIA មាន​ឥទ្ធិពល​ធំ​ណាស់​នៅក្នុង​សម័យ​សង្គ្រាម​ជាង​៤០​ឆ្នាំមុន​។ CIA បាន​ចាយលុយ​ជាច្រើន ដើម្បី​ផ្តួលរំលំ​របប​នីមួយៗ​។ រដ្ឋប្រហារ​ទម្លាក់​សម្តេច សីហនុ នៅ​កម្ពុជា ឆ្នាំ​១៩៧០ ក៏​ផ្តួល​ដោយ CIA ដែរ​។ «​គឺ CIA ដែល​ប្តូរ​កម្ពុជា​ពី របប​សង្គមរាស្ត្រនិយម មកជា សាធារណរដ្ឋ​»​។ រឿងនេះ​ឆ្លុះបញ្ចាំង​ពី​របាយការណ៍​ថ្មីៗ​របស់ CIA ហើយ​យើង​ត្រូវតែ​មើល​ឲ្យ​ជ្រៅ​លើ​ឃ្លា​នេះ​ម្តង​ហើយ​ម្តងទៀត​។ ឥឡូវនេះ តួនាទី CIA បាន​កំពុង​ដើរ​ស្របគ្នា​នឹង USAID ដែល​ឲ្យ​ជំនួយ ដើម្បី​ប្តូរ​ការគិត​របស់​ប្រជាជន លើ​ផលប្រយោជន៍​ប្រទេសជាតិ​ខ្លួនឯង​។ អាមេរិក ក៏ចំណាយលុយបង្កើត និងគាំទ្រដល់ចលនា​ឧទ្ទាម​ ដើម្បីផ្តួលរំលំ និងបំផ្លាញ​រដ្ឋ​​ផងដែរ ដូចជា Taliban និង ISIS ជាដើម។


២- អត្តចរិត​ប្រធានាធិបតី​នីមួយៗ ដែល​ចេញពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​ចេញពី​គណបក្ស​សាធារណរដ្ឋ តែង​កំណត់​បន្ទាត់ នយោបាយ​របស់​អាមេរិក ទាំង​ខាងក្នុង​និង​ខាងក្រៅ​។ ប៉ុន្តែ វា​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​ពួក​គណបក្ស​សាធារណរដ្ឋ ក្រោម​រជ្ជកាល លោក ដូ​ណា​ល់ ត្រាំ បែរជា​ប្រើ​ជម្រើស​មិន​ចង់​ធ្វើសង្គ្រាម​ឈ្លានពាន​។
៣- ពួកយោធា​នៅក្នុង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ឥឡូវនេះ កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​ការងារ​សន្តិសុខ និង​ពង្រឹង​ឥទ្ធិពល​យោធា​អាមេរិក​នៅក្រៅ​ប្រទេស​។ នេះ​គឺជា​វិធានការ​យុទ្ធសាស្ត្រ​ទប់ទល់​យូរអង្វែង​លើ​ឥទ្ធិពល​ចិន និង រុស្ស៊ី ដែល​ហាក់​កំពុង​ដើរ​ផ្ទុយ​យ៉ាងខ្លាំង​ពី​បន្ទាត់ នយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងពេល​បច្ចុប្បន្ន ទោះបីជា​នៅ​ពីក្រោយ​ឆាក បាន​និយាយ​គ្នា​កម្រិត​ណាក៏ដោយ​។ រឿងនេះ​នឹង​វែងឆ្ងាយ​យូរអង្វែង ទោះបី​ដូរ​ប្រធានាធិបតី​ថ្មី ក៏​ផែនការ​សន្តិសុខ​ពិភពលោក​របស់ អាមេរិក មិន​ងាយ​នឹង​ដូរ​ទេ​។ ការបាញ់​រ៉ុក្កែត​ចំនួន​ជាង​៨០​គ្រាប់​ចូល ប្រទេស​ស៊ី​រី កន្លងមក គឺ​មិនមែនជា​ការសម្រេចចិត្ត​របស់ ត្រាំ ដោយ​ផ្អែកលើ​របាយការណ៍​ដែល​ពិត​ពី CIA នោះទេ​។ ពេល​បាញ់​រួចហើយ ត្រាំ ទើប​យល់​ការពិត ក៏​ឈប់​ភ្លាម​តាំងពី​នោះមក​។ ជារួម អំពើ​ឈ្លានពាន​គេ គឺ ត្រាំ មិន​ចូលចិត្ត ហើយ ត្រាំ នៅតែ​បន្ត​និយាយ ឌឺដង បន្ទោស​ពួក​ប្រជាធិបតេយ្យ​រឿង​ឈ្លានពាន​គេ​នេះ​។ ត្រាំ មិន​ចូលចិត្ត​ទង្វើ​ប្រធានាធិបតី​មុនៗ​ទេ​។


៤- ក្រសួងការបរទេស​៖ កន្លងមក នយោបាយ​ការបរទេស អាមេរិក លើ​រឿង​ខ្លះ គឺ​ក្រសួងការបរទេស សម្រេចចិត្ត មិន​ស្របតាម​បន្ទាត់នយោបាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទេ​។ ពេល​ឡើងកាន់​អំណាច​ភ្លាម ត្រាំ ចេញ​គោលការណ៍ ឲ្យ​ដូរ​ឯកអគ្គរដ្ឋទូតរ​ង្វ​ង់​៧០​នាក់​។ ការ​ស្រេច​ចិត្ត​នៅមុន​ដំណាក់កាល​ផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូត នៅ​ដំណាក់កាល​ដំបូង គឺមាន​ភាព​ប្រទាំង​ប្រទើស​ខ្លាំងណាស់​។ កិច្ចការ​ក្នុងប្រទេស​និង​ក្រៅប្រទេស​ខ្លះ គឺ​កើតចេញពី​ការសម្រេចចិត្ត​ត្រឹម​បុគ្គល​ទូត និង​មន្ត្រី​នៅ​ក្រសួងការបរទេស​តែម្តង ដែល​មិន​ឆ្លុះបញ្ចាំង​ជំហរ​របស់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទេ​។


៥- ពួក​ព្រឹទ្ធសភា និង​ក្រុម​នយោបាយ​៖ ពួកនេះ​មាន​ឥទ្ធិពល​លើ​នយោបាយ​អាមេរិក ទាំង​ក្នុង​ទាំង​ក្រៅ​។ ប៉ុន្តែ ពួកនេះ ក៏​ចេះ​ធ្វើ​

នយោបាយ​សម្តែង​បោកប្រាស់​ត​គ្នា​ដែរ ដើម្បី​បាន​ជាប់ឆ្នោត​។ សំណួរ​សាមញ្ញ​ងាយ​យល់ ហេតុអ្វី​បានជា​មាន​ព្រឹទ្ធសភា​ខ្លះ​យកចិត្តទុកដាក់​លើ​កិច្ចការ​នយោបាយ នៃ​ក្រុម​ជនជាតិ​ប្រទេសមួយ និង​ប្រទេសមួយ​? រឿង​ធំ គឺ​ដើម្បី​បាន​សន្លឹកឆ្នោត​ពី​ពួក​អ្នករស់នៅ​តាម​មណ្ឌល​របស់ខ្លួន​។ ឧ​ទា​រណ៍ ជនជាតិខ្មែរ​-​អាមេរិកាំង ដែល​រស់នៅក្នុង​មណ្ឌល​តាម​រដ្ឋ​នីមួយៗ​ជាដើម ក៏ត្រូវ​គេ​បោក​ប្រើ​យក​សន្លឹកឆ្នោត​ដែរ​។ ពួកនេះ មិនមែន​ស្រឡាញ់​និង​ដើម្បី​ខ្មែរ​-​អាមេរិកាំង ដែល​និយាយ​អង់គ្លេស​មិនត្រូវ​ជួរ​នោះទេ​។ ពាក្យ​ប្រជាធិបតេយ្យ​គេ​ប្រើ​ឲ្យ​ពិ​រោះ តែ​រឿង​ធំ គឺ​ប្រយោជន៍​អាមេរិក​។​


​ទី​៣- អាមេរិក មាន «​ប្រព័ន្ធ​ស៊ុំ​គ្រ​លំ​» ក្នុង
នោះរួមមាន សម្ព័ន្ធមិត្ត​, UN, អង្គការ​អន្តរជាតិ​មួយចំនួន​ដែល​ចាយលុយ​អាមេរិក អង្គការ​ក្នុងស្រុក​ដែល​ចាយលុយ​អាមេរិក និង​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ស៊ុំ​គ្រ​លំ – Cooperated Media» ផងដែរ​។ ទូរទស្សន៍ CNN, Aljazeera, កាសែត Washington Post… ជាដើម ពួកនេះ នឹង​ដើរតួនាទី​ផ្សព្វផ្សាយ​ជួរមុខ មុនពេល​បើក​ការវាយលុក​ឈ្លានពាន​ប្រទេស​ណាមួយ ដោយ​ធ្វើ​របាយការណ៍​លាប​ពណ៌ បញ្ជ្រាប​ទៅ​មហាជន​ថា របប​នេះ​ខុស​អ​ញ្ចេះ ខុស​អ​ញ្ចុះ​។ យុទ្ធនា​ការចេញ​របាយ​ការណ៍​ប្រឆាំង​ការអភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ និង​ប្រឆាំង​ការពង្រីក​ព្រលានយន្តហោះ​នៅ​ប្រទេស​នីមួយៗ​ជាដើម គឺជា​លេស​ប៉ុណ្ណោះ​។ នៅពេល​យល់ឃើញថា ទទួលបាន​ជំនឿ​គ្រប់គ្រាន់​ហើយ គឺ អាមេរិក បើក​ការវាយលុក​ភ្លាម ដូច​ករណី​ប្រទេស​អឺ​រ៉ា​ក់ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​អាមេរិក​ឈ្លានពាន​រួចហើយ​។ ក្រោយពី «​ចប់​បេសកម្ម​» ពួក​អង្គការ​ស៊ុំ​គ្រ​លំ និង​ពួក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ុំ​គ្រ​លំ​នេះ ក៏​ដកថយ​អស់ សូម្បីតែ​ទុក្ខវេទនា​របស់​ជនភៀសខ្លួន ក៏​មិន​ខ្ចី​និយាយ​សូម្បីតែ​១​ម៉ាត់​។


​ទី​៤- សន្និដ្ឋាន​សរុប​៖ រឿង​អាមេរិក គឺ​ងាយ​យល់​។ អ្នកណា​ដើរ​ជា​តួអង្គ​អ្វី ក៏​នៅតែ​ដើម្បី​ផលប្រយោជន៍​អាមេរិក​។ បើ បក្ស​ប្រជាធិបតេយ្យ ជា​អ្នក​វាយលុក ឈ្លានពាន ទន្ទ្រាន គឺ​នៅពេល​គណបក្ស​សាធារណរដ្ឋ ជាប់ឆ្នោត នោះគេ​នឹង​ទៅ​ដក​កងទ័ព​ចេញមក​វិញ​។ ចំពោះ ជ័យ​ភ័​ណ្ឌ ប្រេង សេដ្ឋកិច្ច គឺ​បានមក​អាមេរិក​ទាំងអស់​។ អាមេរិក ស៊ី​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​មួយចំនួន​អស់ ក៏​ងា​ករក​ចំណី​ថ្មី ដូចជា​នៅ Venezuela នាពេល​បច្ចុប្បន្ននេះ​។ សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ ជា​របស់​បិទមុខ​យក្ខ​ស៊ី​មនុស្ស​ក្នុង​សម័យថ្មី តែប៉ុណ្ណោះ​។ លើសពីនេះ តួនាទី​ និង​ភាពឈ្លាសវៃ​នៃ​ម្ចាស់​ប្រទេស​នីមួយៗ ដែល​ត្រូវតែ​ការពារ​ខ្លួន​កុំ​ឲ្យ​ក្លាយជា​ចំណី​យក្ខ​ម្តង​ហើយ​ម្តងទៀត​៕​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation