អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ជួបពិភាក្សាការងារជាមួយអ្នកនយោបាយវ័យក្មេងកម្ពុជា
| ព័ត៌មានជាតិ
SHARE

គណ:ប្រតិភូ គណ:កម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានជួបពិភ្សាការងារ ជាមួយឯកឧត្តម Norikazu SUZUKI អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និងគណ: ប្រតិភូ កាលពីម្សិលមិញ។

ក្នុងឱកាសនៃជំនួប គណ: ប្រតិភូនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានធ្វេីការផ្លាស់ប្តូរបទពិសោធនៃការចូលរួមក្នុងដំណេីរការអភិវឌ្ឍជាតិ ក្នុងក្របខ័ណ្ឌជាប្រទេសនៅក្នុងតំបន់អាស៊ីដូច គ្នា។

នៅក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជាឯកឧត្តមនឹងជួបប្រជុំជា មួយនឹងអ្នកដឹក នាំនយោបាយវ័យក្មេងនៅប្រទេសកម្ពុជាចំនួន ៣០ រូបព្រោះអ្នកនយោ បាយវ័យ ក្មេងទាំងនោះនាពេលកន្លងមកធ្លាប់ត្រូវបានអញ្ជើញទៅទស្សន កិច្ចសិក្សានៅប្រទេសជប៉ុនដើម្បីដកស្រង់បទ ពិសោធ នាពេលកន្លងមក។ដែលនៅក្នុងជំនួបពិភាក្សាជាមួយអ្នកនយោបាយវ័យក្មេងកម្ពុជាក្នុងគោលបំណងផ្លាស់ប្ដូរបទ ពិសោធក្នុងការ ចូលរួមកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

ឯកឧត្តម suzuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានសំដែងនូវសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅ ពេលដែលទទួលដំណឹងថាព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះបាទបរមនាថនរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជានិងយាងចូលរួមព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះចៅ អធិរាជជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែតុលាឆ្នាំ ២០១៩។

ចំពោះជំនួបដែលឯកឧត្តមអនុរដ្ឋមន្ត្រីការបរទសជប៉ុនជួបជាមួយអ្នកនយោបាយវ័យក្មេងកម្ពុជាមានសារៈសំខាន់បំផុត។ហើយការជួបជុំអ្នកនយោបាយវ័យក្មេងនៅពេលនេះគឺជាការជួបជុំគ្នារវាងអ្នកនយោបាយវ័យក្មេងគឺជាការចែករំលែកបទពិសោធនៃដំណើរការប្រជាធិបតេយ្យនៃប្រទេសជប៉ុនហើយជាផ្តល់ ឱកាសនៃការស្គាល់គ្នានឹងបង្កើតវប្បធម៌មួយនៃការយល់គ្នាពី ព្រោះលិទ្ធិប្រជាធិបតេយ្យផ្ដល់នូវតម្លៃនិងការគោរពនៅគំនិតផ្សេងៗគ្នាក្នុងការពង្រឹងលំហរនយោ បាយនិងប្រជាធិបតេយ្យ៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation