មន្ត្រីពេទ្យសត្វមកពី២៥រាជធានីខេត្តទទួលការបណ្តុះបណ្តាលពីរការគ្រប់គ្រងស្ថិតិផលិតកម្មសត្វ តាមប្រព័ន្ធកុំព្យូទ័រ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យបាល មកពី២៥ រាជធានី ខេត្ត ទទួលបានការបណ្តុះបណ្តាលស្តីពីរការ គ្រប់គ្រងស្ថិតិផលិតកម្មសត្វ តាមប្រព័ន្ធកុំព្យូទ័រ។

លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ក្នុងគោលបំណង ពង្រីកការយល់ដឹងបន្ថែមទៀត ពីសារៈសំខាន់ នៃការប្រមូលស្ថិតិផលិតកម្មសត្វនិងការគ្រប់គ្រងទិន្នក្នុងប្រព័ន្ធកុំព្យូទ័រ។

លោកសួន សុធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា មន្ត្រីជំនាញ ត្រូវមានចំណេះដឹងជាមូលដ្ឋានលើផ្នែកព័ត៌មានវិទ្យា គ្រប់គ្រងរដ្ឋបាលដើម្បីប្រមូលទិន្នន័យឲ្យសុក្រិត្យ និង ស្វែងយល់ពីភាពខ្វះចន្លោះក្នុងការបញ្ចូលទិន្នន័យស្ថិតិផលិតកម្មសត្វ។

លោកសួន សុធឿន បានផ្តាំផ្ញើដល់មន្ត្រីពេទ្យសត្វនៅទូទាំងប្រទេស ត្រូវជំរុញដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ក្នុង ក្នុងការចិញ្ចឹមសត្វឲបានច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការក្នុងស្រុក។ រីឯមន្ត្រីជំនាញត្រូវផ្សព្វផ្សាយ និង ជួយបណ្តុះ បណ្តាលអំពីបច្ចេកទេស ដល់ប្រជាពលរដ្ឋដែរ៕ដោយ ៖ ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation