ខ្លារខិនវង្វេងព្រៃមួយក្បាលដើរចូលភូមិអ្នកស្រុកបង្ករឲ្យមនុស្ស៤នាក់រងរបួសនៅឥណ្ឌា
| ព័ត៌មានជាតិ
SHARE

ឥណ្ឌា៖ សត្វខ្លារខិនមួយក្បាលបានវង្វេងព្រៃហើយដើរចូលភូមិអ្នកស្រុកនៅក្នុងតំបន់ភាគខាងជើងនៃ ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍និងបានធ្វើឲ្យមនុស្សយ៉ាងហោច៤នាក់រងរបួសមុនពេលអ្នកស្រុកចាប់វាបាន។

ក្រុមមន្ត្រីឧទ្យានុរក្សបានទៅដល់ភូមិនោះដែលស្ថិតនៅរដ្ឋភុនចាប (Punjab) ភាគខាងជើងប្រទេស ឥណ្ឌាបន្ទាប់ពីអ្នកភូមិបានរាយការណ៍ប្រាប់ប៉ូលិស។

សត្វខ្លារខិនវង្វេងព្រៃនោះបានខាំមន្ត្រីឧទ្យានុរក្សម្នាក់និងក្រញាំមន្ត្រីឧទ្យានុរក្ស២នាក់ផ្សេងទៀតនៅពេលដែលពួកគេព្យាយាមប្រើសំណាញ់ចាប់វានិងបានធ្វើឲ្យអ្នកភូមិយ៉ាងហោចម្នាក់ទៀតរងរបួសនៅពេលពួកគេយកដុំថ្មគប់វា។

ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងអស់នោះមិនរងរបួសធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតឡើយ។

ការប៉ះទង្គិចគ្នារវាងមនុស្សជាមួយនឹងសត្វព្រៃកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌាដោយសារមនុស្សម្នាចាប់ផ្ដើមចូលទៅរស់នៅក្បែរខាងក្នុងតំបន់ដីព្រៃបម្រុងទុក៕ប្រែសម្រួលដោយ៖ ឈុំ ឆវ័ន្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation