ថៃជាប់លេខ២ ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ កាលឆ្នាំ២០១៥
| ព័ត៌មានជាតិ
SHARE

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចុះផ្សាយថា ប្រទេសថៃមានអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខ្ពស់ជាងគេទី២លើពិភពលោក បើធៀបនឹងប្រទេសលីប៊ី ដែលរងគ្រោះ ដោយសង្គ្រាម។

នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៥ ពីអង្គការសុខភាពពិភពលោក។ ក្នុងនោះ ការស្លាប់ ដោយម៉ូតូប្រទេសនេះ គឺជាប់លេខ១។

ជាមួយគ្នានេះ រដ្ឋាភិបាលថៃ បានប្តេជ្ញាចិត្ត នៅឯវេទិការបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៥ ថា នឹងកាត់បន្ថយចំនួន អ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍នៅត្រឹមឆ្នាំ២០២០៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation