ព័ត៌មានជាតិ

ការ​ដឹកជញ្ជូន​សន្លឹក​កិច្ចការ​​របស់បេក្ខជន​ពី​បណ្ដាខេត្តទៅ​កាន់​រាជធានី​ភ្នំពេញ

image

តាំងពីព្រឹកព្រហាម ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទទូទាំងប្រទេស បានដឹកសន្លឹកកិច្ចការបេក្ខជន ​ព្រមទាំងសំណុំ​ឯកសារ​ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ។

លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ២០១៩ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ ព្រមទាំងផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។