រដ្ឋមន្រ្តីការបទេសកម្ពុជា និង រដ្ឋមន្រ្តីការបរទេសវៀតណាម ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះលើកទី១៧
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី២១ ខែសីហានេះ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំធ្វើជាសហប្រធាន ជាមួយឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេក ទេស ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅ ទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាល ភាព និងប្រសិទ្ធភាពនៃទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុង វិស័យនានា។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុ វត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិ បត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមាន ផល ប្រយោជន៍ ទៅវិញទៅមក។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧នេះ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នក ជិតខាងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅ រាជធានីភ្នំពេញ ឯកឧត្តម ផាម ប៊ិញមិញ បានចូលជួបសម្តែង ការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាច កាលពីថ្ងៃទី២០ខែ សីហាឆ្នាំ២០១៩ នៅវិមានសន្តិភាព៕អត្ថបទ៖ វង សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation