ស៊ីម៉ាក់ រកឃើញគ្រាប់បែកទម្លាក់ដោយអាម៉េរិកប្រភេទMK82មួយគ្រាប់ទៀត នៅឯក្រុងព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ក្រុមជំនាញរបស់ស៊ីម៉ាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ ស្ថិតនៅភូមិក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តមបន្តថា ការអភិវឌ្ឍន៍ចាំបាច់ត្រូវ តែមានការបោសសំអាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចំបងចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីនេះប្រសិនជាការផ្ទុះកើតឡើងទំនប់ និងសម្ភារសំណង់ព្រមទាំងជីវិតអ្នកធ្វើការនៅទីនោះ អាចត្រូវខូចខាតនិងបាត់បង់។

ប្រទេសកម្ពុជា ជាប្រទេសដែលមានគ្រាប់មីននៅក្នុងដីដ៏ច្រើនលើសលុប ក្រោយសម័យសង្គ្រាមហើយ ព្រះមហាក្សត្រនរោត្តមសីហនុទ្រង់ព្រះតំរិះបង្គាប់បង្កើតអាជ្ញាធរមីនហៅថាស៊ីម់ាក់ កាលពីឆ្នាំ១៩៩៤សម្រាប់ការដោះមីន សម្រាប់ជួយជីវិតប្រជាពលរដ្ឋនិងយកដីធ្លីប្រើប្រាស់ក្នុងប្រយោជន៍សេដ្ឋកិច្ចសង្គមកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation