​អ្នកឧកញ៉ា គិត ម៉េង សំណូមពរពន្ធដារសម្រួលដល់ការបង់ពន្ធនានា
| ព័ត៌មានជាតិ
SHARE

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសំណូមពរដល់អគ្គនាយកដ្ឋានពន្ធដារ ឲ្យជួយសម្រួលដល់ការបង់ពន្ធរបស់បណ្ដាក្រុមហ៊ុននានា ឲ្យសមស្របជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឈានដល់ការប្រកួតផ្នែកពាណិជ្ជកម្មកាន់តែប្រសើរ។

ថ្លែងក្នុងសិក្ខាសាលា ស្ដីពីកាតព្វកិច្ចលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងអាករលើតម្លៃបន្ថែម ដែលធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានលើកឡើងថា ការបង់ពន្ធមានសារៈសំខាន់សម្រាប់អ្នកវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ប៉ុន្តែអ្នកឧកញ៉ា គិត ម៉េង បានជំរុញឲ្យមានការសម្រួលដល់អ្នកបង់ពន្ធ ដើម្បីពួកគាត់មានលទ្ធភាពងាយស្រួលក្នុងការបង់ពន្ធ ខណៈឆ្នាំ២០១៩ គឺជាឆ្នាំដែលប្រកួតប្រជែងផ្នែកជំនួញដ៏ខ្លាំងក្លា។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា អគ្គនាដ្ឋានពន្ធដារ បានសម្រេចកែប្រែលក្ខខណ្ឌមួយចំនួនដើម្បីកែទម្រង់បង្កភាពងាយស្រួលដល់អ្នកបង់ពន្ធ។

ឯកឧត្តម បានលើកឡើងថា ការធ្វើកំណែទម្រង់បានធ្វើឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកៀរគរចំណូលពន្ធឲ្យស្របតាមផែនការ និងយុទ្ធសាស្រ្តចតុកោណ។

ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល បានកោតសសើរដល់សភាពាណិជ្ជកម្ម​កម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ថាបានបំពេញតួនាទីយ៉ាងល្អជូនដល់អ្នកវិនិយោគផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation