ក្រសួងអប់រំ៖ការប្រឡងត្រូវបានបញ្ចប់ទៅដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង​បំពេញ​វិជ្ជា ពីថ្ងៃទី១៩ ដល់ ២០ សីហា ២០១៩ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ។

តាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឲ្យ CNC ដឹងនាល្ងាចនេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង​ ៖ ១៩ សីហា ២០១៩ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការ​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។

សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង ត្រូវ​បាន​វេចខ្ចប់ និង​ចុះហត្ថលេខា ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។

ចំណែក​បេក្ខជន​ដែល​បាន​ចេញ​ពី​ការ​ប្រឡង​មាន​ទឹក​មុខ​ស្រស់ស្រាយ សប្បាយ​រីករាយ ដែល​បញ្ជាក់​ថា​ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation