ក្នុងមួយឆ្នាំ កម្ពុជាត្រូវការធនធានជំនាញផ្នែកចុងភៅប្រមាណពី៤ពាន់នាក់ ទៅ៥ពាន់នាក់
| ព័ត៌មានជាតិ
SHARE

វិស័យទេសចរណ៍ បានផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាផ្ដល់ឱការងាររាប់ពាន់កន្លែង និងទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ បច្ចុប្បន្ននេះ វិស័យទេស ចរណ៍ កំពុងខ្វះខាតធនធានមនុស្សជាច្រើនសម្រាប់បម្រើឲ្យវិស័យមួយនេះ ខណៈការបណ្ដុះបណ្ដាលជំនាញចុងភៅ និងបដិសណ្ឋារកិច្ចនៅមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឲ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជាត្រូវការធនធានជំនាញផ្នែកចុងភៅប្រមាណ៤ពាន់នាក់ ទៅ៥ពាន់នាក់ ក៏ប៉ុន្តែជំនាញបណ្តុះបណ្តាលចុងភៅនេះ បានត្រឹមតែជាង ១០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោកបន្តថា កម្ពុជាត្រូវការជំនាញផ្នែកចុងភៅជាច្រើនទៀត ដើម្បីបម្រើការងារនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានឲ្យដឹងថា វិស័យទេសចរណ៍ អាចរីកចម្រើនហើយទទួលបានភ្ញៀវទេសចរអន្តរជាតិបន្ថែម ដោយសារវិស័យម្ហូបអាហារ និងសេវាកម្ម និងមួយចំនួនទៀត។ អ្នកជំនាញបន្តទៀតថា បើសិនជាកម្ពុជាមានតែកន្លែងទេសចរណ៍ស្អាតៗល្បីៗ តែសេវាកម្មអន់ ម្ហូបអាហារមិនមានអនាម័យ ពេលដែលភ្ញៀវ ទទួលទានហើយ មានបញ្ហានោះគេមកតែម្ដង ហើយរាងចាល និងផ្សព្វផ្សាយពីអ្វីដែលអាក្រក់នៅកម្ពុជា ទៅកាន់ប្រជាជនគេ។

អ្នកជំនាញបន្តថា វិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ដែលមានស្ដង់ដារអន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា ទទួលបានដូចអ្វីដែលមាននៅប្រទេសគាត់ ក៏ដូចជានៅបណ្ដាប្រទេសជាច្រើនទៀតដែលគាត់ធ្លាប់បានទៅកម្សាន្ត និងទាក់ទងភ្ញៀវទេសចរទាំងនោះមកប្រទេសកម្ពុជាលើកក្រោយទៀត។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២លាននាក់ និងប្រមាណ៧លាននាក់ ក្នុងឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារបានប្រ មាណ១លាននាក់ដោយផ្ទាល់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation