រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា ឡាវ និងវៀតណាម នៅក្នុងឆ្នាំ២០២១ 
| ព័ត៌មានជាតិ
SHARE

សន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលសភាប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយជោគជ័យ បន្ទាប់ពីដំណើរកិច្ចប្រជុំរយៈពេលពីរថ្ងៃមកនោះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។

គណៈប្រតិភូសភាកម្ពុជា ដែលបាន ទៅចូលរួមសន្និសីទ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រ និងជំរុញ ដល់ការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នៅប្រទេសវៀតណាមបាននិវត្តមកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា ប្រាប់ក្រុមអ្នកកាសែតថាគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម បានសម្រេចថា នឹងជួបប្រជុំគ្នាលេីកទី៨ នៅកម្ពុជា គឺសភាកម្ពុជាទទួលរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា ឡាវ និងវៀតណាម នៅក្នុងឆ្នាំ២០២១។

សភាប្រទេសវៀតណាម បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលេីកទី៧ នៃគណៈកម្មាធិការកិច្ចការបរទេស សភាកម្ពុជា-ឡាវ-វៀតណាម រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងហាឡុង ខេត្តខ្វាងនិញ ដេីម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ ត្រី កោណ កម្ពុជា-ឡាវ-វៀតណាម CLV-DTA ឲ្យបានឆាប់រហ័ស ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍។

រដ្ឋសភាប្រទេសទំាងបី បានសម្រេចចេញជាសេចក្តីប្រកាសរួមមួយ ដែលបានចុះ ហត្ថលេខាដោយប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសទាំងបីគឺ ឯកឧត្តម ឈាង វុន តំណាងសភាកម្ពុជា។ ភាគីឡាវចុះហត្ថលេខាដោយ ឯកឧត្តមសាស្រ្តាចារ្យ ឯកសាវ៉ាង វង្សវិចិត្រនិងភាគីវៀតណាមចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀង វ៉ាន់ហ្សាវ៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation