ព័ត៌មានជាតិ

សម្តេចតេជោ នឹងជួបសម្តែងការគួរសម ជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម

image

សម្តេចតេជោ នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមជួបសម្តែងការគួរសម នៅវិមានសន្តិភាពនាល្ងាចនេះ។

តបតាមការអញ្ជើញ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើជាសហប្រធានជាមួយឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស ពីថ្ងៃទី២០- ២១ ខែសីហា ឆ្នាំ២០១៩។

គណៈប្រតិភូនៃក្រសួងការបរទេសវៀត ណាម និងមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី២០ខែសីហានេះ ។ហើយនៅវេលាម៉ោង៤ល្ងាចថ្ងៃនេះដែរឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នៅឯវិមានសន្តិភាព។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេស ឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោល បំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោ បាយនានា  ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុង វិស័យនានា។

កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

 ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ផាម ប៊ិញមិញ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ   ព្រះរាជាណាចក្រកម្ពុជា។

 កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី ១៧នេះ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិត ខាងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិ ភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក៕

ព័ត៌មានទាក់ទង...