អេស្ប៉ាញ៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញដោយសារភ្លើងឆេះព្រៃនៅលើកោះហ្គ្រង់កាណារីយ៉ា (Gran Canaria)
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរនៅកោះកាណាយ នៃប្រទេសអេស្ប៉ាញ និយាយថា មនុស្សប្រហែល២០០០នាក់ ត្រូវបានជម្លៀសចេញដោយសារភ្លើងឆេះព្រៃ បន្ទាប់ពីបំផ្លាញព្រៃជាង៥០០ហិកតា។

យ៉ាងហោចណាស់មាន អ្នកពន្លត់អគ្គិភ័យ ២៥០នាក់ ឧទ្ធម្ភាគចក្រ៩គ្រឿង និងយន្តហោះ២គ្រឿង កំពុងធ្វើការនៅថ្ងៃអាទិត្យ ដើម្បីដោះស្រាយអណ្តាតភ្លើង នៅក្បែរទីប្រជុំជន Valleseco លើកោះ Gran Canaria ក្នុងប្រជុំកោះមហាសមុទ្រអាត្លង់ទិក។

ក្រុមមន្រ្តីនិយាយថា អគ្គិភ័យនេះ មានសក្តានុពលធំធេង ដែលបានរាលដាល និងអាជ្ញាធរបាបនបញ្ជាឱ្យមានការជម្លៀសមនុស្ស ចេ ញពីទីក្រុងយ៉ាងតិច៦។ កោះនេះ បានទទួលរងនូវអគ្គិភ័យឆាបឆេះមួយផ្សេងទៀត កាលពីសប្តាហ៍មុន។

ភ្លើងឆេះព្រៃ ជាទូទៅកើតនៅអឺរ៉ុបភាគខាងត្បូង ក្នុងរដូវក្តៅ និងស្ងួត។

តាមទីភ្នាក់ងារអាកាសធាតុ AEMET របស់អេស្ប៉ាញ ឲ្យដឹងថា ស្ទើរតែពាក់កណ្តាល នៃខេត្តរបស់ប្រទេសអេស្ប៉ាញ មានការប្រុងប្រយ័ត្ន ចំពោះហានិភ័យខ្ពស់ នៃអគ្គិភ័យបែបនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation