ផ្លូវក្រាលកៅស៊ូលេខ៥៤ក្នុងក្រុងស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ផ្លូវ១ខ្សែ ក្រាលកៅស៊ូប្រភេទDBST ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ខែសីហានេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត-ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តចូលរួមជាច្រើន។

ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថា អាជ្ញាធរខេត្ត បានដាក់ទិសដៅលើផ្លូវអាទិភាពសំខាន់ៗ ជាពិសេសលើផ្លូវដែលមានការលំបាក ហើយប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន។អភិបាលខេត្តស្ទឹងត្រែង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សា នូវសមិទ្ធផលនេះ ដែលរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន ស្ថាបនាឡើង ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែងតកូនតចៅទៅជំនាន់ក្រោយ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរបានបានធ្វើផ្លូវចាក់បេតុងបានជាច្រើនខ្សែ  ដែលជាផ្លូវអាទិភាពក្នុងខេត្ត ដើម្បីបម្រើជូនប្រជាពលរដ្ឋ ដែលបានចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់ពាន់លានដុល្លារ ទៅលើផ្លូវទាំងនេះ។ដូច្នេះផ្លូវទាំងនេះ សូមបងប្អូនចូលរួមថែរក្សាទាំងអស់គ្នា វាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវបានចាប់ផ្តើមស្ថាបនាឡើង កាលពីខែកញ្ញា និងរួចរាល់នៅក្នុងខែធ្នូ កាលពីឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ដោយ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង ។ហើយប្រភេទកៅស៊ូBDSTលេខ៥៤ មានប្រវែង

២.៦៧៥ម៉ែត្រ និងទទឹង៧ម៉ែត្រ និងដាក់លូមុខកាត់ទំហំ១ម៉ែត្រ ចំនួន៦កន្លែងថែមទៀត៕ដោយ៖ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation