រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា។

តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្ត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឲ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភណភាពក្នុងការទាក់ទាញភ្ញៀវ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឲ្យការសាងសង់ប្រព្រឹត្តទៅដោយរលូ ។

ឯកឧត្តមបានបន្តថា ការសាងសង់នៅពេលនេះមានលក្ខណៈសមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជំរុញការសាងសង់ឲ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូបត្រូវចូលរួមផលប៉ះពាល់អនាម័យ បរិស្ថាន។ ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឲ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation