​ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបញ្ជាក់ថាមន្ត្រីឧទ្យានុរក្ស១រូបរងរបួសធ្ងន់ ដោយសារឆ្មាំកាំភ្លើង បរបាញ់សត្វព្រៃ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ លោក កែវ សុគ៌គ បានឱ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ រវាងក្រុមអ្នកប្រមាញ់សត្វព្រៃ បណ្តាលឱ្យមន្រ្តីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ នៅតំបន់ការពារសត្វព្រៃស្រែពក ចំណុចត្រពាំងកកោះ ភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា មូលហេតុឈានដល់ការផ្ទុះអាវុធនេះ ក្រុមមន្រ្តីឧទ្យានុរក្សចំនួន០៦នាក់ និងមានកាំភ្លើងAK ២ដើម បានដើរល្បាត ស្វែងរកបទល្មើសនានានៅចំណុចខាងលើ ក៏បានជួបប្រទះជាមួយក្រុមអ្នកប្រមាញ់សត្វព្រៃ ដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ ហើយបានឃាត់សួរនាំ តែដោយសារជនបង្កមានគ្នាប្រមាណជា៥-៦នាក់ និងមានអាវុធទៀតនោះ ក៏បានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមន្រ្តីឧទ្យានុរក្សម្នាក់ឈ្មោះ ចេង ចន្ធី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានរងរបួសធ្ងន់ត្រង់ភ្លៅ ហើយក្រុមមន្រ្តីឧទ្យានរក្សបានដកថយទៅជំរំ វិញ លុះដល់ម៉ោង៥ព្រលឹមនោះដែរ ក្រុមអ្នកប្រមាញ់សត្វព្រៃ ក៏បានទៅជំរំមន្រ្តីឧទ្យានុរក្ស ហើយក៏បានបាញ់រះចំម៉ូតូមន្រ្តីឧទ្យានរក្ស រួចគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះ ក៏ត្រូវបានក្រុមការងារជួយសង្រ្គោះបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅវេលាម៉ោង៥ រសៀលថ្ងៃទី២៩ ខែមករានេះ ចំពោះករណីផ្ទុះអាវុធខាងលើនេះ លោក បានដាក់កម្លាំង ចុះទៅធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង តែនៅតំបន់នោះ មិនមានសេវាសម្រាប់ទាក់ទងគ្នានោះទេ ហើយរហូតមកដល់ពេលនេះកម្លាំងរបស់លោក នៅមិនទាន់ត្រលប់មកវិញនៅឡើយទេ។

ដូច្នេះ លោកស្នងការរងនគរបាលខេត្ត មិនទាន់សន្និដ្ឋានបាននៅឡើយទេ រង់ចាំកម្លាំងជំនាញចេញពីក្នុងព្រៃសិន៕ (នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation