សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលខិតខំការពារពលករខ្មែរពីការរំលោភបំពាននិងកេងប្រវ័ញ្ចគ្រប់រូបភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ខែឧសភា នេះ នៅក្រសួងមហាផ្ទៃ។

សម្តេចក្រឡឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់ភាពស្របច្បាប់ជូនពលករដែលបានកំពុងតែធ្វើការនៅប្រទេសថៃ និងការបើកកន្លែងលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតការងារនៅទីតាំងសំខាន់ៗមួយចំនួន ឲ្យមានដំណោះស្រាយមួយក្នុងការការពារពលករពីការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់រូបភាពពីពលករខុសច្បាប់។
សម្តេចក្រឡាហោមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការងារជាច្រើន ដោយប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ និងប្រទេសពាក់ព័ន្ធដោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការដៃគូ សង្គមស៊ីវិល វិស័យឯកជន និងបង្កើតឱកាសការងារ និងខិតខំការពារផលប្រយោជន៍ដល់ពលករខ្មែរទាំងក្នុងនិងក្រៅប្រទេស និងខិតខំការពារពីការរំលោភបំពាននិងកេងប្រវ័ញ្ចគ្រប់រូបភាព។


លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា អាជ្ញរធរថៃបានបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ក្រោមរូបភាពនិរទេស តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសរុបមានចំនួន ៧៣.២៧៥នាក់ ស្រី២៥.៥៨០នាក់។ ចំណែកខេត្តបាត់ដំបង បានទទួលពលករខ្មែរពីអាជ្ញាធរថៃ មានចំនួន ៥៦.៧២០នាក់ ស្រី២៥.២៥០នាក់។ រីឯខេត្តប៉ៃលិនទទួលពលករខ្មែរពីអាជ្ញាធរថៃ មានចំនួន ១.២៤៦នាក់ ស្រី៥១៧នាក់៕

អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation