ស្ថានទូតឥណ្ឌានៅភ្នំពេញប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៧៣របស់ខ្លួន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានទូតឥណ្ឌានៅភ្នំពេញបានប្រារព្ធទិវាឯករាជ្យជាតិ លើកទី៧៣ របស់ខ្លួន ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា អ្នកការទូតនានានៅភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋឥណ្ឌា ដែលរស់នៅប្រទេសកម្ពុជាជាច្រើនរយនាក់ ក្រោមអធិបតីភាព លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសប្រារព្ធពិធីនោះ លោកជំទាវ មានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអានសារ របស់ឯកឧត្តម Shri Ram Nath KOVIND ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ដែលក្នុងសារនោះ សង្កត់ធ្ងន់ទៅដល់ការកោតសរសើរ បិតាជាតិឥណ្ឌា មហាត្មាត គន្ធី ដែលប្រជាជាតិឥណ្ឌា នឹងប្រារព្ធ ខួបកំណើតលើកទី១៥០ របស់លោក នៅថ្ងៃទី២ ខែតុលាខាងមុខ។ សារអបអរបុណ្យឯករាជ្យជាតិ ប្រធានាធិបតីឥណ្ឌា បានអំពាវនាវឱ្យប្រជាជាតិឥណ្ឌា រួមសាមគ្គីគ្នា ដើម្បីកសាងប្រទេសឥណ្ឌា ឱ្យកាន់តែ ខ្លាំងក្លារឹងមាំជាបន្តទៅទៀត។

នៅក្នុងសារដដែល ដែលអានដោយលោកជំទាវឯកអគ្គរដ្ឋទូតនោះ បានបង្ហាញអំពីឧត្តមភាពរបស់ ប្រជាជាតិឥណ្ឌា ដោយសង្កត់ធ្ងន់ថា « យើងជាប្រជាពលរដ្ឋឥណ្ឌា ដែលក្លាហានក្នុងការរុករក វិទ្យាសាស្ត្រនៅឋានព្រះចន្ទ និងភពពុធ ហើយយើងជាប្រជាជាតិដែលអភិរក្សនិងបង្កើតសេចក្តី ស្រលាញ់លើសត្វព្រៃ បានយ៉ាងប្រពៃ ក្នុងនោះយើងជាម្ចាស់នៃសត្វខ្លា ៣ភាគ៤លើពិភពលោក ដែលបង្ហាញថា យើងជាប្រជាជាតិមួយ ដែលស្រលាញ់ ធម្មជាតិ»។

នៅក្នុងសុន្ទរកថាជាភាសាអង់គ្លេសដែលសា្ថនទូតឥណ្ឌា ផ្តល់ជូន CNC មានភាសាឥណ្ឌាចំនួន៤ឃ្លា ហើយបកប្រែជាភាសាអង់គ្លេស ហើយមានន័យជាខ្មែរថា ៖
១.ឥណ្ឌា រៀនវប្បធម៌ផង រៀនវិទ្យាសាស្ត្រផង
២.ឥណ្ឌា ស្រាវជ្រាវរុករកទាំងទីអវកាស ទាំងលំហសមុទ្រ
៣.ឥណ្ឌា ស្រាវជ្រាវរុករកអាថ៌កំបាំងលើឋានព្រះចន្ទ
៤.ហើយឥណ្ឌា នឹងធ្វើឱ្យរួចរាល់ស្រេចបាច់នូវចក្ខុវិស័យសម្រាប់អនាគតកាល។

គួររំលឹកថា ឥណ្ឌាមានទំនាក់ទំនងការទូតជាមួយកម្ពុជា តាំងពីជំនាន់សង្គមរាស្ត្រនិយម របស់សម្តេច ព្រះបរម រតនកោដ្ឋ ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យតែមួយគត់ដែលបានប្រកាសទទួលស្គាល់ សាធាររដ្ឋប្រជាមានិតកម្ពុជា របស់ប្រធានក្រុមប្រឹក្សារដ្ឋ ហេង សំរិន នាដើមទសវត្សឆ្នាំ១៩៨០៕ ដោយ៖ ខៀវ កូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation