គ្រោះ​ថ្នាក់​ចរាចរណ៍​លើផ្លូវជាតិលេខ៤ បន្តឆក់យកអាយុជីវិតមនុស្សទៀតហើយនៅថ្ងៃត្រង់នេះ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​៖នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១១:២០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ TOYOTA បាឡែន​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទ​ ប្រុស​ អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ មានអ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ ប្រុស​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ គយ​ កែវផុស​ ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​ ០១គ្រឿង​ពណ៌​ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោងរឺម៉ក​ មានទិសដៅ​ផ្ទុយ​គ្នា​។


គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ០១នាក់​ និង​រងរបួស​ធ្ងន់​មនុស្ស​ ០១នាក់​ ៖
១-ឈ្មោះ​ ឆេង​ សុខនី​ រងរបួស​ ធ្ងន់​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌីវារេញ​ ។
២-ឈ្មោះ​ ញ៉ោម​ នៅ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ធុនធំ​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។
រីឯ​វត្ថុ​តាង​រថយន្ត​ចំនួន​ ០២គ្រឿង​ ខូចខាត​ធ្ងន់​ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់​ចែង​ស្ទូច​យក​ចេញ​ពី​កន្លែង​កើត​ហេតុ​ យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation