អភិបាលខេត្តត្បូងឃ្មុំ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរជំនាញត្រូវសិក្សាដោះស្រាយគ្រប់បញ្ហារបស់ពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានសំណូមពរដល់អាជ្ញាធរខេត្តពិនិត្យលទ្ធភាពជួយជួសជុលផ្លូវ ក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរងការខូចខាតពិបាកធ្វើដំ ណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងពេលមានប្រជាពលរដ្ឋណា ម្នាក់ឈឺស្កាត់ត្រូវយកមកព្យាបាលនៅស្រុក ឬខេត្តម្តងៗ។ សំណូមពរខាងលើនេះបានធ្វើឡើងក្នុងកម្មវិធី ជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរភូមិ/ឃុំ ក្នុងស្រុកមេមត់ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកមេមត់។

ជាការឆ្លើយតបឯកឧត្តម ជាម ច័ន្ទសោភណ្ឌ បានលើកឡើងថា គ្រប់មន្ទីជំនាញត្រូវចុះសិក្សា ពិនិត្យរាល់ បញ្ហានិងតម្រូវ ការរបស់ប្រជាពលរដ្ឋ ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីអប់រំយុវជន និងកីឡា មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាដើម ខណៈបញ្ហា ណាដោះស្រាយបានគឺត្រូវដោះស្រាយ ជូនភ្លាមហើយបញ្ហាណា ដែលលើស សមត្ថកិច្ចត្រូវធ្វើរបាយការណ៍ មកខេត្តដើម្បីពិនិត្យ លទ្ធភាពដោះស្រាយ។

ជាមួយគ្នានោះឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវ ផ្តល់ព័ត៌មានដល់អាជ្ញាធររាល់បញ្ហាទាំងអស់ ក្នុងនោះចំពោះការ ដាំដុះដំណាំកសិកម្មត្រូវរៀបចំចងក្រងជាសហគមន៍ ដើម្បីបង្កភាពងាយស្រួលទាំងការថែទាំ និងទីផ្សារសម្រាប់លក់កសិផល។ ហើយរឿងសំខាន់បំផុតគឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្ត ការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែមានភាពរីកចម្រើន លើ គ្រប់វិស័យថែមទៀត។

បើតាមលោក ចេង ប៊ុនរ៉ា អភិបាលស្រុកមេមត់បានឲ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនា សម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណា នៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយ ភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ៕អត្ថបទ៖ ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation