ជំងឺរលាកស្រោមពោះ ដោយសារការធ្លាយក្រពះ គឺជាជំងឺមួយធ្ងន់ធ្ងរបំផុត ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ជំងឺរលាកស្រោមពោះ ដោយសារការធ្លាយក្រពះ គឺជាជំងឺមួយធ្ងន់ធ្ងរបំផុត ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត
ប្រសិនបើ ធ្វើការព្យាបាលមិនទាន់ពេលវេលា និងតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ។

មូលហេតុសំខាន់ៗ ដែលបណ្តាលឲ្យមានការធ្លាយក្រពះ មានដូចជា៖​ ជំងឺរលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ, ជំងឺដុំមហារីកក្រពះ ដែលមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ, ការប្រើប្រាស់ថ្នាំឈឺសន្លាក់មួយចំនួន ដោយមិនគោរព តាមវេជ្ជបញ្ជា​។ នេះបើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត្រ។

ដោយឡែក រោគសញ្ញានៃជំងឺមួយនេះវិញ​ គឺពិបាកក្នុងការសន្និដ្ឋាន ឲ្យពិតប្រាកដថា អ្នកជំងឺមានជំងឺរលាកស្រោមពោះ ដោយសារការធ្លាយក្រពះណាស់ ប៉ុន្តែអ្នកជំងឺអាចមានរោគសញ្ញាមួយចំនួន ដែលអាចឲ្យយើងគិតទៅរកថាមានជំងឺមួយនេះ ដូចជាៈ អ្នកជំងឺមានប្រវត្តិ រលាកក្រពះរ៉ាំរ៉ៃ រឺដំបៅក្រពះ ជាមួយការប្រើប្រាស់ថ្នាំ មិនគោរពវេជ្ជបញ្ជាមួយចំនួន, អ្នកជំងឺមានសភាព បាត់បង់ជាតិទឹកខ្លាំង ក្អួត ត្អើក មិនដើរខ្យល់ រឺមិនអាចបត់ជើងធំបាន ពេលខ្លះអាចរាគក៏មាន, ក្តៅខ្លួន, អ្នកជំងឺមានសភាពឈឺពោះខ្លាំង, បាត់បង់ចលនាពោះ ដែលពិបាកក្នុងការដកដង្ហើម
និងពោះមានសភាពរឹងដូចឈើ។

ក្នុងករណីនេះ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យរឹតតែច្បាស់ គឺយើងអាចស្នើសុំរូបភាពវេជ្ជសាស្រ្ត មួយចំនួនដូចជា អេកូសាស្រ្ត​ រឺថតឆ្លុះពោះ​។ ដូច្នេះមានតែទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសប៉ុណ្ណោះ ទើបអាចធ្វើរោគវិនិច្ឆ័យនេះបាន។

វេជ្ជបណ្ឌិត បានផ្តល់ដំបូន្មាន ដល់អ្នកមានជំងឺរលាកស្រោមពោះ ដោយសារការធ្លាយក្រពះថា គឺមានតែការវះកាត់ទេ ទើបអាចព្យាបាលជំងឺនេះ ឲ្យជាសះស្បើយបាន ដូច្នេះអ្នកត្រូវទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស ឲ្យបានឆាប់រហ័ស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសនិងទាន់ពេលវេលា។ វេជ្ជបណ្ឌិតឯកទេសបញ្ជាក់ថា គ្មានថ្នាំពេទ្យ រឺថ្នាំបុរាណខ្មែរណាមួយ អាចព្យាបាលជំងឺនេះ ឲ្យជាសះស្បើយក្រៅអំពីការវះកាត់ទេ៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation