TOP NEWS: សម្តេចតេជោហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយមួយស្តីពីផែនការច្របាច់បញ្ចូលគ្នានិងលុបក្រសួងមួយចំនួនចោលនោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានទាត់ចោលឯកសារក្លែងក្លាយមួយ សន្លឹកដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គម រៀបរាប់អំពីផែនការច្របាច់ក្រសួងមួយចំនួនបញ្ចូលគ្នា និងលុបចោលក្រសួងមួយចំនួន ដោយរក្សាទុកតែក្រសួង១៦ប៉ុណ្ណោះ។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងថា៖ «ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏ អាក្រក់មួយដើម្បីបំផ្លាញទំនុកចិត្តលើមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសូមប្រកាសទាត់ចោល ទាំងស្រុងនូវឯកសារក្លែងមួយនេះ»។


ប្រភពច្បាស់ការណ៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានិងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ថ្នាក់ដឹកនាំរបស់យើងមានរបៀបរបបដឹកនាំចាស់ទុំ និងគ្រប់ជ្រុងជ្រោយ។ គណបក្ស ប្រជាជនកម្ពុជា ដែលនៅជាមួយគ្នានិងនៅជាមួយប្រជាជន៤០ឆ្នាំមកនេះ គឺតែងតែឈរលើស្មារតីរក្សាចាស់ បន្ថែមថ្មី និងដោយឈរលើស្មារតី សាមគ្គី ឯកភាពផ្ទៃក្នុង ចែករំលែក ជួយយកអាសារ ការពារគ្រប់កាលៈទេសៈ»។


មន្ត្រីដដែលបន្តថា៖ «គំនិតខ្លះ ស្តាប់ទៅពិតជាពិរោះ។ ក៏ប៉ុន្តែ មិនអាចអនុវត្តបានទេ។ វាទៅមិនរួច ត្រង់ថាបង្រួមក្រសួង៣ ទៅជា១ ដែលនឹងធ្វើឲ្យក្រសួងថ្មី១នោះ នឹងមានរដ្ឋលេខាធិការរហូតដល់៥០នាក់ ឬលើសពីនេះ ហើយនឹងមានអនុរដ្ឋលេខាធិការ១០០នាក់ ឬលើសពីនេះ»។


ការពង្រឹងប្រសិទ្ធភាពស្ថាប័ន គឺជាការខិតខំរបស់រាជរដ្ឋាភិបាលដោយផ្នែកលើចក្ខុវិស័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ផ្អែកលើឯកសារផែនការយុទ្ធសាស្ត្រចតុកោណ, និងផ្អែកលើឯកសារផ្លូវការ មិនមែនផ្អែកលើឯកសារក្លែងក្លាយនេះទេ។


សូមជម្រាបថា ការបំផុសឯកសារក្លែងក្លាយនេះ កើតឡើងក្រោយពេលដែលសម្តេចតេជោបានប្រកាសលុបចោល ស្ថាប័នកាំសាបថ្មីៗកន្លងទៅថ្មីៗនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation