មេដឹកនាំសហជីពធំៗ គាំទ្ររាជរដ្ឋាភិបាលអនុក្រឹត្យ ស្ដីពីប្រតិទិនឈប់សម្រាកការងារឆ្នាំ២០២០ ដើម្បីលើកទឹកចិត្តអ្នកវិនិ យោគទុននិងប្រកួត ប្រជែងទីផ្សារការងារ ក្នុងតំបន់និងលើពិភពលោក
| ព័ត៌មានជាតិ
SHARE

ថ្ងៃទី១៣ ខែសីហានេះ ថ្នាក់ដឹក នាំនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានជួបជុំគ្នាផ្សព្វផ្សាយនិងអនុវត្តន៍អនុក្រឹត្យរបស់រាជ រដ្ឋាភិបាលកាត់បន្ថយថ្ងៃឈប់សម្រាកការងារប្រចាំឆ្នាំ២០២០ ដែលជាការជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិ យោគទុននៅកម្ពុជា។

លោក គឹម ចាន់សំណាង តំណាងប្រធានសហភាពការពារសិទ្ធិកម្មករកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលបាន សម្រេចកាត់បន្ថយប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២០ ដោយលុបថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃដែល ជាការលើកទឹកចិត្តដល់វិនិយោគទុនវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដើម្បីរក្សាស្ថិរភាពការងារ ការប្រកួតប្រជែងទីផ្សារ ជាមួយនឹងប្រទេសជិតខាង ក្នុងតំបន់ និងនៅលើពិភពលោក។

លោក សាធ ឈាងហួរ ប្រធានសហភាព ជាតិកម្ពុជាការពារកម្មករ បានសំដែងនូវការគាំទ្រអនុក្រឹត្យលេខ១១២ របស់រាជរដ្ឋាភិបាល កាត់បន្ថយប្រតិទិនថ្ងៃឈប់សម្រាកប្រចាំ ឆ្នាំ២០២០ព្រោះកម្ពុជាកំពុងតែមានការប្រកួត ប្រជែងទីផ្សារការងារ និងប្រកួតប្រជែង លើការទាក់ទាញអ្នកវិនិយោគទុនបរទេស។ អនុក្រឹត្យស្ដីពីការកាត់ បន្ថយប្រតិទិនឈប់ សម្រាកការងារប្រចាំឆ្នាំ ២០២០ មិនមែនតែសម្រាប់វិស័យឧស្សាហកម្មកាត់ដេរទេគឺសម្រាប់មន្ត្រីរាជការសហគ្រាសនិងអង្គការក្រៅរដ្ឋាភិបាល។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជានៅក្នុងឱកាសនោះ បញ្ជាក់ថា ការកាត់បន្ថយថ្ងៃឈប់សម្រាប់ប្រចាំឆ្នាំ ២០២០ យុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជាគាំទ្រ ចំពោះកំណែទម្រង់នេះ ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ នេះក៏ជាកំណែទម្រង់មួយដើម្បីធានាការទាក់ទាញពីវិស័យឯកជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានចុះហត្ថលេខាលើអនុក្រឹត្យកាត់បន្ថយថ្ងៃឈប់សម្រាក ការងារប្រចាំឆ្នាំ២០២០។ នៅក្នុងមួយឆ្នាំនោះ មានរយៈពេលឈប់សម្រាក២៨ថ្ងៃ មកនៅត្រឹម២២ថ្ងៃវិញ សំដៅរក្សាឱ្យបាននូវការប្រកួតប្រជែងទីផ្សារ ពីព្រោះបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ឈប់សម្រាក តិចជាងកម្ពុជា។

សូមជម្រាបថា វិស័យឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើង បានផ្ដល់ឱកាសការងារ ដល់កម្មករប្រមាណជាង៨០ ម៉ឺននាក់ ដែលជាអ្នកទទួលផលផ្ទាល់។ ចំណែកឯ អ្នកទទួលផលដោយប្រយោល មានប្រមាណ៣លាននាក់ នៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation