យុវជនត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូររុងរឿង ដោយផ្អែកលើធនធានចំណេះដឹង
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ថ្លែងទៅកាន់យុវជន ប្រមាណជាង៥០០នាក់ លោកស៊ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំង បានជម្រុញអោយយុវជន ទាំងអស់ ត្រូវចូលរួមក្នុងការវិនិយោគចំណេះដឹងដែលមាន ចូលរួមក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ អោយសម្បូរុងរឿង ក្លាយជាប្រទេសដែលមានកម្លាំងយុវជនជាច្រើនក្នុងការអភិវឌ្ឍន៍សង្គម ។

កាលើកឡើងរបស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបែបនេះ ធ្វើឡើងនៅក្នុងទិវាខួបលើកទី២០ ទិវាយុវជនអន្តរជាតិ ១២សីហា ដែលបានប្រារព្ធធ្វើនៅវិទ្យា ល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

លោកប្រធានមន្ទីរបានមានប្រសាសន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ បានចាត់ទុកយុវជន ជា កម្លាំងដ៏មុតស្រួចមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយយុវជនមានចំនួនច្រើនជាពាក់កណ្តាល នៃប្រជា ជនទាំងមូល ដែលមានកម្លាំងស្មាតីរឹង ប៉ឹង រហ័សរហួន មានប្រាជ្ញាឈ្លាសវៃ ប្រ កបដោយគំនិតច្នៃប្រឌិត ហើយយុវជនមានការអភិវឌ្ឍន៍ទៅមុខជានិច្ច ។

លោក ស៊ឹម ប្រិម បានឲ្យដឹងទៀតថា ដើម្បីឲ្យយុវជនក្លាយជាកម្លាំងរឹងមាំនៃការអភិវឌ្ឍន៍សង្គមនោះ យុជនទាំងអស់ត្រូវសិក្សារៀនសូត្រ ទាំងកម្មវិធីអប់រំ ក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ចូលរួមការងារក្នុងសហគមន៍ និង សង្គមអោយបានច្រើន ពង្រឹងជំនាញបច្ចេកទេសនិងជំនាញ។ហើយត្រូវចៀសឲ្យឆ្ងាយពីអំពើឧប្បាយមុខផ្សេងៗ ។

លោកប្រធានមន្ទីរ បន្តថា ការប្រារព្ធខួបលើកទី២០ ទិវាយុវជនអន្តរជាតិ១២ សីហានាឆ្នាំនេះ បានធ្វើឡើងក្រោមប្រ ធានបទ « ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ » ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនបានជួបជុំគ្នា រួមជាមួយនិងអ្នកពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោល ការណ៍ច្បាប់ និង ការចែករំលែកដល់យុវជន មហាជន បានស្វែងយល់ពីស្ថាន ភាព វឌ្ឍនភាពការអភិវឌ្ឍន៍ នៃសង្គមជាតិ នាពេលបច្ចុប្បន្ន៕ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation