ព័ត៌មានអន្តរជាតិ

មេដឹកនាំទីក្រុងហុងកុងនិយាយថាការតវ៉ាបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ

image

មេដឹកនាំហុងកុង លោកស្រី Carrie Lam និយាយថា ការរំខានចរាចរណ៍ និងការប្រឈមមុខគ្នា រវាងប៉ូលិស និងក្រុមបាតុករ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។

លោកស្រី បានព្រមានថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច នឹងជះឥទ្ធិពលដល់ប្រទេសដូចជា“ ព្យុះស៊ូណាមិ”។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Lam បញ្ជាក់ថា ផលប៉ះពាល់លើវិស័យទេសចរណ៍ អាចអាក្រក់ ឬអាក្រក់ជាងការកើតឡើង ក្នុងកំឡុងឆ្នាំ ២០០៣ នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS)។

រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ និយាយថា ចំនួនអ្នកទេសចរណ៍បានធ្លាក់ចុះ២៦% នៅចុងខែមុន បើប្រៀបធៀបនឹងឆ្នាំមុន និងកំពុងបន្តធ្លាក់ចុះ ក្នុងខែសីហាមនេះ។ ឧស្សាហកម្ម ទេសចរណ៍មានចំនួន ៤.៥% នៃសេដ្ឋកិច្ច របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហើយផ្តល់ការងារដល់ប្រជាជនប្រហែល ២៥០.០០០នាក់ ឬប្រហែល ៧% នៃចំនួនប្រជាជនធ្វើការសរុប។

នេះជាការឆ្លើយតប ទៅកាន់សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រីក្លូឌាម៉ូ។ លោកស្រី បានស្តីបន្ទោសថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលទម្លាក់ទៅលើក្រុមអ្នកតវ៉ាហុងកុង គឺមិនសមហេតុផល ទាល់តែសោះ ព្រោះមានកត្តាជាច្រើនទៀត ដែលពាក់ព័ន្ធនឹងបញ្ហានេះ។

ទោះយ៉ាងណាក៏ដោយ ការធ្វើបាតុកម្មមិនត្រូវបានបញ្ឈប់ទេ ហើយគ្រោងនឹងធ្វើឡើង នៅចុងសប្តាហ៍នេះ៕