កម្ពស់ទឹកភ្លៀងហក់ឡើងខ្ពស់ផ្ទះពលរដ្ឋភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ៧៥គ្រួសារ រងការជន់លិច
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ភ្លៀងបន្តធ្លាក់ខ្លាំង រហូតមានការហូរកួចផ្ទះនិងមាន់ទាប្រជាពលរដ្ឋអស់ជិត៦០ក្បាលក្នុងភូមិទួលគគីរ ដោយកម្ពស់ទឹកអូរហក់ឡើងឡេីងខ្លាំង ។


លោកជាអភិបាលស្រុកមណ្ឌលសីមា សូមផ្តាំផ្ញើ ឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សាឆ្នាំនេះ។


នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ រយៈពេលស្ទើរពេញមួយថ្ងៃ ដែលអាជ្ញាធរស្រុកមណ្ឌលសីមា និង ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ក្រោមការដឹកនាំ និងចុះផ្ទាល់ពីសំណាក់លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានធ្វើដំណើរលើផ្ទៃទឹកកាត់តាមដងព្រែកកោះប៉ោ ដើម្បីចុះពិនិត្យ និង ជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងភូមិកោះប៉ោ និង ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងតែជួបប្រទះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ។


បើតាមការលើកឡើងពី លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌសីមា បានប្រាប់CNC TV ដឹងថា មួយរយៈពេលកន្លងមកនេះ ខេត្តកោះកុងត្រូវបានទទួលរងនូវឥទ្ធិពលព្យុះភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ដែលជាហេតុបង្កឲ្យកើតមាននូវជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងស្រុកមណ្ឌលសីមា ជាក់ស្តែងនៅវេលាម៉ោងជាង១២រំលង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរទទួលបានព័ត៌មានថាមានផ្ទះពលរដ្ឋចំនួន៧៥ខ្នងផ្ទះ នៅក្នុងភូមិកោះប៉ោ និង ភូមិចាំយាម ឃុំប៉ាក់ខ្លង បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង បណ្តាលឲ្យកម្ពស់ទឹកសមុទ្រនៅតាមដៃព្រែក មានការហក់ឡើង។


លោកអភិបាលស្រុកបានបន្តទៀតថា បន្ទាប់ពីទទួលព័ត៌មានភ្លាម អាជ្ញាធរ និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានពាំនាំយកអំណោយមនុស្សធម៌ដូចជាគ្រឿងឧបភោគ បរិភោគ មួយចំនួនដើម្បីជាការសង្គ្រោះបឋមដល់បងប្អូនពលរដ្ឋដែលបានជួបប្រទះនូវគ្រោះធម្មជាតិ និងបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងផងដែរ ។


ដើម្បីបង្កើនសុវត្ថិភាពជូនប្រជារដ្ឋ ពិសេសពេលយប់អធ្រាត្រ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានផ្តាំផ្ញើរល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ទឹក ទាំងអស់មេត្តាបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗមិនត្រូវបណ្តោយឲ្យនៅឆ្ងាយពីអាណាព្យាបាលនោះឡើយ និងបានដាក់នូវប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីឲ្យបងប្អូនពលរដ្ឋងាយស្រួលក្នុងការទំនាក់ទំនងនៅពេលដែលមានគ្រោះអាសន្ន៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation