រដ្ឋលេខាធិការក្រសួងអប់រំអំពាវនាវឲ្យបេក្ខជនប្រលងបាក់ឌុបត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃប្រលង
| ព័ត៌មានជាតិ
SHARE

រដ្ឋលេខាធិការក្រសួងអប់រំ​ ប្រកាសប្រាប់ឲ្យ​ យុវជនទាំងអស់ត្រៀមខ្លួនឲ្យបានរួចរាល់ខណ:ថ្ងៃប្រលងបាក់កាន់តែខិតជិតចូលមកដល់​។


ការអំពាវនាវនេះធ្វេីឡេីងខណ:ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ និងជាអនុប្រធាន​សហភាព​ សហព័ន្ធយុវជន​កម្ពុជា​ (ស​ស​យ​ក​) ជាមួយក្រុមការងាររួមមាន​ លោក​ ហែម​ ដារិទ្ធិ​ អនុប្រធានសសយកខេត្តព្រៃវែង​ និងលោក​ សេង​ គន្ធ ​ក្រុមការងារចុះជួយស្រុក សុីធរកណ្តល​ បានជួបសំណេះសំណាលនិងសួរសុខទុក្ខចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាចំនួន៤៣គ្រួសារ​ស្ថិតនៅក្នុងភូមិ​ឈេីទាល​ ឃុំព្រៃទឹង​ ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង​ ព្រឹកថ្ងៃទី១១​ សីហានេះ​។


ឯកឧត្តម​ ស​ សុខា​ ក្នុងឱកាសសំណេះសំណាលបានផ្តាំផ្ញេីឲ្យអាណាព្យាបាល​ ជួយក្រេីនរំលឹកកូនផងដែរ​ កុំភ្លេចនាំយកសម្ភារពាក់ព័ន្ធនិងការប្រលងដូចជាអត្តសញ្ញាណប័ណ្ណ​ កាតសំគាល់ខ្លួនជាពិសេសរាល់ឯកសារដែលពាក់ព័ន្ធនឹងការប្រលង​ជៀសវាងការខកខានយឺតពេលក្នុងការប្រលង​នាំឲ្យមិនទទួលបានពិន្ទុ​។


លេីសពីនេះឯកឧត្តម​ ស​ សុខា​ ក្នុងនាមរដ្ឋលេខាធិការក្រសួងអប់រំ​ បានប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានត្រៀមរៀបចំទទួលសំណៅរឯកសារដេីម្បីទទួលការស្នេីសុំអាហារូបករណ៍ពីនិស្សិតដែលបានប្រលងជាប់សញ្ញាបត្រទុតិយភូមិ​ជាស្ថាពរផងដែរ​ ឯកឧត្តមបញ្ជាក់ថាខាងលោកបានត្រៀមរួចរាល់ទាំងអាហារូបករណ៍ក្នុងប្រទេសនិងក្រៅប្រទេស​ ក្នុងនោះរួមមានអាហារូបករណ៍​ពីប្រទេស​ ចិន​ ម៉ាឡេសុី​ ថៃ​ និងវៀតណាម​ ប្រមាណជាង១.០០០កន្លែងក្នុងមួយឆ្នាំ​សម្រាប់ផ្តល់ជូនផងដែរ។


គួរបញ្ជាក់ថាសម័យប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះនិងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ២០ ខែសីហានេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើវិស័យអប់រំ ជាពិសេសការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតុយភូមិនេះតែម្តងគឺត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុត ដោយក្រសួងអប់រំបានលើកជាសុភាសិតមួយឃ្លាថា «ចេះគឺជាប់ »៕អត្ថបទនិងរូបភាព:ម៉ៅ​ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation