ស្ពានឫស្សីកោះប៉ែនដាច់ជាពីរ ខណៈទឹកទន្លេមេគង្គបានឡើងនិងហូរច្រោះខុសពីធម្មតា
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្ពានឫស្សីដែលវែងជាងគេ និងមានតែមួយគត់នៅក្នុងខេត្តកំពង់ចាមដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាប់ទៅលេងកម្សាន្ត គឺស្ពានឫស្សីនេះបានទទួលរងការខូចខាតដាច់ជាពីរដោយអំណាចនៃទឹកហូរច្រោះបុកខ្លាំង ក្រោយពេលដែលទឹកទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានឡើងខុសពីធម្មតា។

បើតាមលោក ប៊ុន ណារ៉ាដែលជាម្ចាស់ស្ពានឫស្សីនេះបានសំដែងនូវការខកចិត្តចំពោះទឹកទន្លេមេគង្គបានឡើង និងហូរជ្រោះធ្វើឲ្យស្ពានឫស្សីមួយកំណាត់ធំត្រូវបានកាត់ផ្តាច់ជាពីរ ហើយបច្ចុប្បន្ននេះគាត់កំពុងតែមមាញឹកក្នុងទប់ស្កាត់ និងចងស្ពានឫស្សីនេះកុំឲ្យទទួលរងការខូចខាតធ្ងន់ធ្ងរ។

បើទោះបីជាមានការខាតបង់យ៉ាងណាក៏ដោយម្ចាស់ស្ពានឫស្សីនេះនៅតែប្តេជ្ញាចិត្តខ្ពស់ និងជួសជុលឡើងវិញក្រោយពេលទឹកទន្លេបានស្រកទៅវិញ និងខិតខំសាងសង់ឲ្យរួចមុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ ដើម្បីអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្តបានជាធម្មតាវិញ។

ទាក់ទងនឹងបញ្ហាទឹកទន្លេមេគង្គបានឡើងខុសប្រក្រតីនេះដែរ លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ដោយសន្និដ្ឋានថា បណ្តាលមកពីមានភ្លៀងធ្លាក់នៅផ្នែកខាងលើនិងការបើកទឹកពីប្រទេសជិតខាងដោយមិនបានជូនដំណឹងមកខាងយើង។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២មករាឆ្នាំ២០១៩នេះទឹកទន្លេមេគង្គបានឡើងកម្ពស់០.៧៦ម៉ែត្រ {៧តឹក៦សង់ទី ម៉ែត្រ} ហើយកម្ពស់ទឹកនាពេលនេះគឺ៤.៧០ម៉ែត្រ។ លោកបានបន្តទៀតថានៅថ្ងៃនេះទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានស្រក ដូចនេះទឹកទន្លេមមេគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃស្អែកនិងបន្តឡើងបន្តិច ហើយនៅថ្ងៃខានស្អែកនិងមានការស្រកចុះមកវិញ។

ដោយឡែកពាក់ព័ន្ធនឹងទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានឡើងខុសធម្មតានេះដែរលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមបានបញ្ជាក់ថាគឺមិនមានផលប៉ះពាល់ណាមួយទៅដល់ការបង្កបង្កើនផលរបស់ប្រជាសិករនៅតាមដងទន្លេមេគង្គនោះទេ។

សូមបញ្ជាក់ថាស្ពានឫស្សីក្នុងខេត្តកំពង់ចាមនេះមានប្រវែង៨០០ម៉ែត្រទំហំទទឹង២ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់ក្នុងដើមខែធ្នូឆ្នាំ២០១៨ ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩នេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation