ឯកឧត្តមជា សុផារ៉ា បញ្ជាឲ្យក្រសួងវប្បធម៌ រៀបចំបញ្ជីបញ្ជាក់ទីតាំងប្រាសាទ ក្រោយជនខិលខូច រំលោភបំពាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីមានការរំលោភបំពានដី នៅតាមតំបន់ប្រាសាទនានា ពីសំណាក់មន្រ្តីអ្នកមានអំណាចឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង បានឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំបញ្ជីតម្រូវការបញ្ជាក់ ទីតាំងដាក់មកក្រសួងដើម្បីពិភាក្សា និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ក្នុងការធ្វើជាគ្រឹះ ឬជាការសំគាល់ទីតាំង ប្រាសាទឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាកុំឲ្យមាន ការរំលោភបំពានទៀត។

ក្នុងពិធីបិទសន្និបាតបូកសរុប សមិទ្ធផលការងាររបស់ ក្រសួងវប្បធម៌ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា ការយកចិត្តទុកដាក់របស់រដ្ឋ និងវិស័យឯកជនជា ការចូលរួមចំណែកដ៏ចាំបាច់។ដូច្នេះភារកិច្ចខាងក្រសួងវប្បធម៌ ត្រូវធ្វើបញ្ជីហើយប៉ាន់ស្មាន ទទួលខុសត្រូវអំពីបញ្ហាបច្ចេកទេស ហើយធ្វើបញ្ជីតម្រូវការថា ប្រាសាទបុរាណនៅចំកន្លែងណាខ្លះឈ្មោះអី ហើយត្រូវធ្វើបែបណាហើយឯកឧត្តមឧបនាយករដ្ឋមន្រ្តីនឹងសុំបញ្ជីនេះដើម្បីយកមកធ្វើការ ពិភាក្សាបន្តជាមួយ វិស័យឯកជន ដែលគេធ្លាប់ពឹងលោកឥឡូវហ្នឹងលោកពឹងគេម្ដង។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្រសួងវប្បធម៌ នឹងអាចធ្វើការងារឲ្យចប់ រហ័សដើម្បីដាក់មកក្រសួង ពិភាក្សាជាមួយវិស័យឯកជន។

ចំណែកលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងបញ្ជាក់ដែរថា “ការរៀបចំព្រំដីជាកិច្ចការសំខាន់ណាស់ ដោយឯកឧត្តមឧបនាយកមន្រ្តី ជា សុផារ៉ា បាននិយាយហើយ។ ទី១ យើងកំពុងចុះបញ្ជី ទិន្នន័យកន្លែងទីតាំងនានា អាហ្នឹងមួយស្ថានីយបុរាណ។ ក៏ប៉ុន្តែយើងត្រូវតែមាននិយាមការ ហើយយើងបានធ្វើបន្តបន្ទាប់ហើយ កន្លងមកយើងមាន។ អ៊ីចឹងយើងត្រូវបញ្ចូលអាហ្នឹង មិនមែនមានទាំងអស់ទេណា នៅខ្វះខ្លះ ពីព្រោះអីកន្លែងហ្នឹងនៅច្រើនណាស់”។

លោកជំទាវបន្តថា ការកំណត់និយាមការព្រំដី មិនមែនជាងាយស្រួលឡើយ ក៏ប៉ុន្តែឆ្នាំនេះ ក្រសួងវប្បធម៌ ធ្វើការកំណត់បានច្រើនគួរសម ហើយនឹងត្រៀមបញ្ជូនការកំណត់ និយាមការទៅក្រសួងដែនដី ដើម្បីចុះបញ្ជីត្រឹមត្រូវជាប្រព័ន្ធផងដែរ ដើម្បីធ្វើឲ្យទីតាំងបុរាណដ្ឋាន ចុះក្នុងនិយាមការត្រឹមត្រូវ ការការពារកុំឲ្យមាន ការបង្ខិតព្រំដីចុះឡើង ពីសំណាក់ជនខិលខូចទៀត។

លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា តំបន់ប្រាសាទនានានៅកម្ពុជាមានប្រមាណពី ៤ពាន់ទៅ៥ពាន់ប្រាសាទ៕អត្ថបទ៖អ៊ាង គង្គា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation