ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កំពុងលេចរូបរាងជាបណ្តើរៗហើយ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កំពុងលាតសន្ធឹងកាត់ទន្លេមេគង្គតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។


បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពីធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងសាធារណការនិងដឹកជញ្ជូន បានយកចិត្តទុកដាក់លើការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឲ្យលេចនូវរូបរាងជាបណ្តើរៗ។

ក្រសួងសាធារណការនិងដឹកជញ្ជូន អះអាងថា ស្ពាននេះនឹងចូលរួមចំណែកសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញនៅពេលវេលា ជួយកាត់បន្ថយការកកស្ទះ និងជាចំណែកដ៏សំខាន់ជំរុញលើការអភិវឌ្ឍ នៃកំណើនវិស័យដឹកជញ្ជូន ឆ្លងតំបន់ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation