អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល បានជាង៩០៩លានដុល្លារ ក្នុងរយៈពេល៤ខែឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា សរុប៤ខែដើមឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមូលបានសរុប៣,៦៣៨.៣១ពាន់លានរៀល ប្រមាណ៩០៩.៥៧លានដុល្លារ ស្មើរ៤៧.២៩% នៃផែនការកំណត់ដោយច្បាប់។

បើធៀបនឹង៤ខែដើមឆ្នាំ២០១៧ ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុង៤ខែ ឆ្នាំ២០១៨ កើនឡើង៣៨៩.៩៦ពាន់លានរៀល ប្រមាណ ៩៧.៤៩លានដុល្លារអាមេរិក ស្មើនឹង១២.០១%។

សូមជំរាបថា កាលពីខែមេសា ឆ្នាំ២០១៨នេះ លទ្ធផលប្រមូលចំណូលពន្ធ មានចំនួន ៥៩២.៧១ពាន់លានរៀល ប្រមាណ១៤៨.១៧លានដុល្លារ គិតជាភាគរយស្មើរ៧.៧% នៃផែនការច្បាប់។ បើប្រៀបធៀបទៅនឹងចំណូលខែមេសា ឆ្នាំ២០១៧ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែមេសា ឆ្នាំនេះ កើនឡើងចំនួន ៧០.៧២ពាន់លានរៀល ប្រមាណ ១៧.៦៨ លានដុល្លារអាមេរិក ស្មើនឹង ១៣.៥៥%៕

អត្ថបទ៖ អេង ស្រីទៀង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation