ប្រមុខការទូតកម្ពុជា ជួបជាមួយស្នងការពាណិជ្ជកម្ម EU ដើម្បីពិភាក្សាពីបញ្ហាEBA
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជួបជាមួយលោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប(EU) ដើម្បីពិភាក្សាពីបញ្ហា ការដកប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែសព្វាវុធ (EBA) សម្រាប់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

សូមជម្រាបថា នៅក្នុងជំនួបជាមួយលោក  Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ទាក់ទិននឹងបញ្ហា EBA ឯកឧត្តម នឹងជួបពិភ្សាជាមួយ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយជម្រាបពីវិធានការអ្វីខ្លះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើក៏ដូចជាផែនការ និងវិធានការអ្វីខ្លះ ដែលកម្ពុជានឹងធ្វើនៅថ្ងៃអនាគត ពាក់ព័ន្ធលំហនយោបាយ ក៏ដូចជាសេរីភាពសារព័ត៌មាន និងកិច្ចការផ្សេងៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation