ប្រជាពលរដ្ឋនៅខេត្តកោះកុង មិនទាន់ចេះវេចខ្ចប់សំរាម ឲ្យបានល្អនៅឡើយទេ បណ្តាលឲ្យសំរាមជាច្រើនអណ្តែតលើទឹកសមុទ្រ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ លោក មឿន បូរិន ប្រធានក្រុមហ៊ុនប្រមូលសំរាម ប្រាប់CNCថា ប្រជាពលរដ្ឋនៅខេត្តកោះកុង មិនទាន់ចេះវេចខ្ចប់សំរាម ឲ្យបានល្អនៅឡើយទេ បណ្តាលឲ្យសំរាមជាច្រើនអណ្តែតលើទឹកសមុទ្រដូច្នេះដើម្បីចៀសផុតពីការកកស្ទះសំរាម ក្នុងក្រុងខេមរភូមិន្ទទាមទារ ឲ្យការចូលរួមពីប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។

លោក មឿន បូរិន បន្តថា បញ្ហាទាំងនេះ បានបង្កើតទៅជាការងារមួយដ៏លំបាកបំផុត សម្រាប់បងប្អូនកម្មករ ប្រមូលសំរាមប្រចាំថ្ងៃ នៅក្នុងក្រុងខេមរភូមិន្ត ខេត្តកោះកុង។

ចាប់តាំងពីក្រុមហ៊ុនរបស់លោកផ្តើមប្រតិបត្តិការរយៈពេលប្រមាន៥ ខែកន្លងមក បញ្ហារឿងសំរាម នៅតែបន្តអណ្តែតលើទឹកសមុទ្រដដែល ធ្វើឲ្យរូបលោក និងកម្មករ របស់លោកមានការលំបាករាល់ថ្ងៃ មិនអាចរកវិធានការទប់ស្ងាត់បានឡើយ មានតែធ្វើការសំណូមពរ សុំឲ្យមានការចូលរួមវិចខ្ចប់ ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រមូល៕អត្ថបទ ៖ តាំង សូនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation